ពេល​សម្រាល​ដោយ​ធម្មជាតិ មិន​គួរប្រើ​កម្លាំង​ខុស​ឡើយ​

167
ចែករម្លែក

អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​ការប្រើ​កម្លាំង​ខុស​ពេលដែល​សម្រាល​ដោយ ធម្មជាតិ​ដែល​អ្នក​មិនគួរ​ធ្វើ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​មិនគួរ​ស្រែក​ខ្លាំងៗ​ពេញ​នឹង​នោះទេ ព្រោះ​ពេលដែល​អ្នក​ស្រែក​ខ្លាំងពេក​មិន​ត្រឹមតែ មិន​ធ្វើ​ឲ្យ​អ្នក​បាត់​ឈឺ​ទេ ថែមទាំង​ធ្វើ​ឲ្យ​រាងកាយ​អ្នក​ខ្វះ​អុកស៊ីសែន​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ខួរក្បាល​កូន​បាន​។ ជាពិសេស ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទង​ផ្សិត ស្បូន​ទៀតផង​។​
​អ្នក​មិនគួរ​ខំប្រឹង​បញ្ចេញ​កម្លាំង​ខ្លាំងពេក​ក្នុងដំណាក់កាល​ដំបូង​ទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក ប្រើ​កម្លាំង​អស់ ដោយ​មិនអាច​ទប់ទល់​បាន​ក្នុងពេលដែល​ស្បូន​បើក​ខ្លាំង​ឡើយ​។​

​ពេលដែល​ក្បាល​កូន​ជិត​ចេញ ក៏​អ្នក​មិនគួរ​ប្រឹង​ពេក​ដែរ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់ មាត់ស្បូន​អ្នក​បាន ដោយ​ងាយ​របួស​ខ្លាំងណាស់​។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ក្នុងការ ប្រើ​កម្លាំង ទើប​មិន​ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​កម្លាំង​អស់ ហើយ​ពិបាក​ក្នុងការ​សម្រាលកូន​៕ ដោយៈ health.com.kh​