ពេល​ឡើង​ស្រួល តែ​រក​ផ្លូវ​ចុះ​វិញ​មិនឃើញ​គួរឱ្យ​អស់សំណើច​

250
ចែករម្លែក

​គោមួយ​ក្បាល​ដែល​ទំនងជា​ចូល​ចិត្តការ​ផ្សងព្រេង បាន​ឡើង​តាម​ជណ្ដើរ​រហូតដល់​កំពូល ប៉ម​អាងទឹក​មួយ​កម្ពស់​រហូត​ដល់​ទៅ ៦០ ម៉ែត្រ​យ៉ាង​ស្រួល ប៉ុន្តែ​បែរជា​រក​ផ្លូវ​ចុះ​វិញ​មិនឃើញ បង្ក​ការភ្ញាក់ផ្អើល និង​ឈានដល់​ការបើក​ប្រតិបត្តិ​ការសង្គ្រោះ​យ៉ាង​ធំ​ដើម្បី​ដាក់​វា​ចុះមក​ដី​វិញ​។​
​ ​
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែវិច្ឆិកា នៅក្នុង​ស្រុក​រ៉េ​វ៉ា​រី (Rewari) រដ្ឋ​ហារី​យ៉ាណា (Haryana) ប្រទេស​ឥណ្ឌា ដែល​ក្រុម សង្គ្រោះ​មួយក្រុម​ធំ​បាន​ចំណាយពេល រហូតដល់​ទៅជា​ង ៤ ម៉ោង​ដោយ​ប្រើ​រថយន្តស្ទូច​ដើម្បី​ដា​ក់វាម​កដី​។​

​ជា​សំណាងល្អ ទីបំផុត​គោ​នេះ​ត្រូវបាន​ក្រុម​សង្គ្រោះ​ជួយ​ដាក់​វា​ចុះក្រោម​វិញ​ដោយ​សុវត្ថិភាព​។ ជុំវិញ​ករណី​ដែល​មិនគួរ​កើតឡើង​នេះ មជ្ឈដ្ឋាន​ខ្លះ​បាន​ចោទ​សួរថា ហេតុអ្វី​បានជា​ទ្វារ​ប៉ម​អាង ទឹក​ចំហ​ដោយ​គ្មាន​ការទទួលខុសត្រូវ​បែបនេះ​៕ ប្រែ​សម្រួលៈ ខុម