ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង តើ​គួរ​ទទួលទាន​ទឹកដូង​ច្រើន ល្អ​ឬទេ​?

348
ចែករម្លែក

បច្ចុប្បន្ន ទឹកដូង​ត្រូវបាន​មនុស្ស​ជាច្រើន​ចាត់ទុកជា​ភេសជ្ជៈ​ដ៏​ល្អ ជំនួស​ពពួក​ភេសជ្ជៈ​មាន​ហ្កា​ស ។ តើ​ទឹកដូង​ពិតជា​ល្អ​សម្រាប់​អ្នក​មែន ឬ ទេ ។ នេះ​ជា​អ្វីដែល​វិទ្យាសាស្ត្រ​និយាយ​ទល់​សព្វថ្ងៃ​អំពី​គុណប្រយោជន៍​របស់​ទឹកដូង​, តាម Reader ។​

​ទឹកដូង​ជា​សារជាតិ​រាវ​ថ្លា ។ មនុស្ស​ជាច្រើន​ចាត់ទុក​ទឹកដូង​ជា​ភេសជ្ជៈ​ដ៏​ល្អ នេះ​ជាការ យល់​ខុស​មួយ​, បណ្ឌិត Ali Webster, ជំនាញការ​ផ្នែក​ជីវជាតិ​នៅ​អាមេរិក​ឲ្យ​ដឹង ។ លោក​ថ្លែងថាៈ ទឹកដូង​មានគុណ​ប្រយោជន៍​សុខភាព​សំខាន់​២​ត្រូវបាន​វិទ្យាសាស្ត្រ​បញ្ជាក់ ។ វា​ផ្គត់ផ្គង់​ពពួក​សារជាតិ​អេឡិចត្រូលីដ​ដូចជា​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ។​

​ប៉ុន្តែ មានការ​ស្រាវជ្រាវ​តិចតួច​សម្រាប់​មនុស្ស​អំពី​សារៈប្រយោជន៍​របស់​ទឹកដូង ប្រៀប​នឹង​ទឹកស្អាត ។​

​បណ្ឌិត Ali Webster ឲ្យ​ដឹងថា ទឹកដូង​មិនអាច​ជំនួស​ទឹកស្អាត​ជាប្រចាំ ព្រោះ​វា​អាចធ្វើ​ឲ្យ​កើន​ថែម​កាឡូរី ។ ទោះបី​ទឹកដូង​មាន​ស្ករ​តិចជាង​ភេសជ្ជៈ មិនល្អ​សម្រាប់ សុខភាព​មួយចំនួន​ដូចជា​ទឹក​សូ​ដា ឬ ទឹក​ផ្លែឈើ​ធម្មតា​, តែ​ទទួលទាន​ទឹកដូង​នៅតែ មាន​បរិមាណ​កាឡូរី​កើនឡើង ។ ដូច្នេះ អ្នក​មិនគួរ​ទទួលទាន​ទឹកដូង​ច្រើន ព្រោះ​វា អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់ ៕ ប្រែ​សម្រួល​: រតនៈ​

#