ពេល​អាយុ​លើស ៣០ ឆ្នាំទៅ ស្ត្រី​ដាច់ខាត​មិនអាច​រំលង​ចោលការ​ធ្វើ​វិភាគ​ខាងក្រោម​នេះ​!

1111
ចែករម្លែក

​ការប្រែប្រួល​អ័រម៉ូន​ក្រោយ​អាយុ ៣០ ឆ្នាំ ងាយ​ធ្វើ​ឲ្យ​ស្ត្រី​ត្រូវ​ប្រឈមមុខ​ជាមួយនឹង​ជំងឺ​ស្មុគស្មាញ​មួយចំនួន ដូច្នេះ​នៅ ដំណាក់កាល​នេះ ស្ត្រី​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ដល់​បញ្ហា សុខភាព ពិសេស គឺ​ត្រូវមាន​ទម្លាប់​ត្រួតពិនិត្យ​សុខភាព​តាម​កាលកំណត់​ជាប្រចាំ ដើម្បី​ឆាប់​រកឃើញ​ជំងឺ​គ្រោះថ្នាក់​ខាងក្រោម​នេះ​៖

វិភាគ​មហារីក​មាត់ស្បូន​
​វីរុស HPV ជា​មូលហេតុ​ចំបង​បង្ក​ជំងឺមហារីក​មាត់ស្បូន ។ ប៉ុន្តែ មហារីក​មាត់ស្បូន ក៏​អាច​បណ្តា​លពី​តំណពូជ ធាត់​, ញៀន​បារី​, រួមភេទ​តែ​ពីស​តែ​ពាស ។​

​តាម​ដំបូន្មាន ស្ត្រី​ឈានចូល​អាយុ​លើស ៣០ ឆ្នាំ គួរ​ធ្វើ​វិភាគ​មហារីក​មាត់ស្បូន ១​ឆ្នាំ​ម្តង ។​

វិភាគ​មហារីក​សុដន់​
​ប្រសិន​ក្នុង​គ្រួសារ​មាន​បងប្អូន​ស្រី​កើត​មហារីក​សុដន់ នោះ​ស្ត្រី​គួរ​ប្រយ័ត្នប្រយែង​ដោយ​ការ​ឆាប់​ធ្វើ​វិភាគ ។ ស្ត្រី​បង្កើតកូន​ក្រោយ​អាយុ ៣០ ឆ្នាំ​, អ្នកញៀន​បារី​, ទទួលទាន​ស្រា ក៏​នឹង មាន​ហានិភ័យ​កើត មហារីក​សុដន់​ខ្ពស់ជាង ។ ស្ត្រី​អាយុ​ពី ៤០ ឆ្នាំ​ឡើងទៅ ជា​មុខសញ្ញា​ងាយ​កើត​មហារីក​សុដន់​ខ្ពស់ជាង ៣ ដង ប្រៀប​នឹង​វ័យ​ផ្សេងៗ ។ ដូច្នេះ ស្ត្រី​ត្រូវមាន​របប​អាហារ​ល្អ​ត្រឹមត្រូវ​, ហាត់ប្រាណ​ជាប្រចាំ និង​ពិសេស ត្រូវ​ពិនិត្យ​សុដន់​
​តាម​កាលកំណត់ ។​

វិភាគ​ខ្លាញ់​ក្នុង​ឈាម​
​សារធាតុ​អេ​ស្រូ​ជេន (Eestrogen) ជា​អ័រម៉ូន​សំខាន់​របស់​សរីរាង្គ​ស្ត្រី​, វា​មាន​ឥទ្ធិពល​យ៉ាង​ធំ​ដល់​ដំណើរការ​បំប្លែង​លីពីដ និង​សរសៃឈាម ។ ស្ត្រី​ក្នុង​វ័យ​ពី ១៥ ទៅ ៤៥ ឆ្នាំ ច្រើន​មាន​បរិមាណ ទ្រី​គ្លី​សឺ​រី​ឌ ( triglyceride) ទាប​ជាង​ប្រៀប​នឹង​បុរស ។ ប៉ុន្តែ ពេល​គេ​ឈានចូល​អាយុ​ម​ជ្ឈឹ​ម​វ័យ ពោលគឺ​ដំណាក់កាល​អស់​រដូវ នោះ​បរិមាណ ទ្រី​គ្លី​សឺ​រី​ឌ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ នឹង​កាន់តែ​កើន​ខ្ពស់ជាង​, ផ្តើម​ពី​នោះ នាំ​ដល់​ជំងឺលើសឈាម​, គាំងបេះដូង​, ដាច់​សរសៃឈាម​ខួរក្បាល​, ក្រឹ​ន​រឹង​សរសៃឈាម​… ។​

វិភាគ​ជំងឺ​ពុក​ឆ្អឹង​
​ស្ត្រី​ងាយ​ត្រូវ​បាត់បង់​ឆ្អឹង ពុក​ឆ្អឹង​ជាង​បុរស ពិសេស​ក្រោយ​អាយុ ៣០ ឆ្នាំ ។ ត្រូវ​ត្រួតពិនិត្យ ៥ ឆ្នាំ ម្តង ព្រោះ​ស្ត្រី​ត្រូវ​បាត់ ៣០% នៃ​បរិមាណ​ឆ្អឹង​របស់ខ្លួន​ក្នុង​រង្វង់ ៥ ឆ្នាំ ចាប់ពី​ពេល​
​អស់​រដូវ ។​

វិភាគ​ជំងឺ​ទឹកនោមផ្អែម​
​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ងាយ​មាន​ហានិភ័យ​កើត​ស្ត្រូ​ក ឬ ឈឺបេះដូង​ខ្ពស់ជាង ៥ ដង ប្រៀប​នឹង​មនុស្ស​ធម្មតា ។ បញ្ហា​ផ្សេងទៀត ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​ជួបប្រទះ គឺ​
​ខ្សោយ​ភ្នែក​, ងាយ​របួស​សរសៃឈាម​, សរសៃប្រសាទ និង​គ្រឿងក្នុង ។​

វិភាគ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​
​ស្ត្រី​មានលទ្ធភាព​កើត​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ខ្ពស់ជាង ១០ ដង ប្រៀប​នឹង​បុរស​, ពិសេស​ចំពោះ​ស្ត្រី​អាយុ​លើស ៣០ ឆ្នាំ ។ អាស្រ័យហេតុនេះ វេជ្ជបណ្ឌិត​ទូន្មាន​គួរ​ធ្វើ​វិភាគឈាម​ជាប្រចាំ ដើម្បី​
​ពិនិត្យ​កម្រិត​អ័រម៉ូន រំញោច​ក្រពេញ​ទី​រ៉ូ​អ៊ី​ដ ៕ ​ប្រែ​សម្រួលៈ រតនៈ