ពេល​អ្នក​រួមភេទ​រឿង​ទាំងនេះ​គួរតែ​ចៀស​ឱ្យ​ឆ្ងាយ​

4016
ចែករម្លែក

​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ អ្នក​ពី​រឿង​មួយចំនួន ដែល​អ្នក​គួរតែ ចៀស ពេលដែល​អ្នក រួមភេទ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ តើ​មាន អ្វី​ខ្លះទៅ​?

១-​នៅពេលដែល​អ្នក​រួមភេទ អ្នក​មិនគួរ​ប្រើ​ចលនា​លឿន​ហួស​ជ្រុល នោះទេ ព្រោះ​វា​អាចធ្វើឱ្យ អ្នក​ទាំងពីរ ឈឺ​បាន​ថែមទាំង​អាចធ្វើឱ្យ​ប៉ះពាល់ ដល់​សុខភាព​អ្នក​ទៀតផង​។ ដូចនេះ អ្នក​គួរតែ​ធ្វើតាម​សម្រួល ទើប​សុខភាព អ្នក​មិនឆាប់​ទ្រុឌទ្រោម​។​
​ ​
២-​អ្នក​គួរតែ​រួមភេទ​ម្តង​ក្នុង​រយៈពេល​មួយ​យប់​បាន​ហើយ ដោយ​មិនគួរ​ពីរដង​ក្នុងពេល​មួយ យប់​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ខាង​បុរស​ជាខ្លាំង ។​
​ ​
៣-​មុនពេល​ដែល​អ្នក​រួម​ភេទ អ្នក​គួរតែរៀបចំ​របៀបការ​ពារ​ឱ្យ​បានល្អ​ទើប​មិន​ធ្វើឱ្យ​អ្នក​ស្តាយ ក្រោយ​នៅ ពេលដែល​រួមភេទ​រួច​។ ពេលដែល​អ្នកការពារ​បានល្អ​អ្នក​ក៏​មិន​ងាយ​ឆ្លង​ជំងឺ ផ្សេងៗ​ដែរ​។​
​ ​
៤-​អ្នក​មិនគួរ​ប្រើ​ថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់​ច្រើនពេក​ទេ ដោយ​អាច​ប្រើ​បានតែ​ម្តងម្កាល​តែ ប៉ុណ្ណោះ ព្រោះ​បើ​អ្នក​ប្រើ​ច្រើន​ហួស​កម្រិត នឹង អាច​នាំ​ផលវិបាក​ចំពោះ​សុខភាព​អ្នក ខ្លាំងណាស់​។​
​ ​
៥-​ក្រោយ​ពេលដែល​អ្នក​រួម ភេទ​រួច អ្នក​មិនគួរ​ពិសា​ភេសជ្ជៈ​ដែល ត្រជាក់​នោះទេ ព្រោះ​វា​មិន ត្រឹមតែ​ធ្វើ ឱ្យ​ក្រពះ​អ្នក​ជួបនឹង​បញ្ហា​ទេ ថែមទាំង ធ្វើឱ្យ​អ្នក​មិន​ស្រួល​ពេញ​ខ្លួន​ទៀតផង ៕ ដោយ​: health.com.kh