ពែង​កាហ្វេ​ផលិត​ពី​កាក​កាហ្វេ​!

1394
ចែករម្លែក

​តើ​ជា​ពែង​កាហ្វេ ឬ ពែង​ក្រដាស​? សម្រាប់​អ្នក​រចនា​ម៉ូត​ជនជាតិ​អាល្លឺម៉ង់ ចម្លើយ​គឺ​មិនមែន​ទាំង​២​។

​លោក ជូ​លៀន ឡិច​ន័​រ បាន​បង្កើត​ពែង​កាហ្វេ​ធ្វើ​ចេញពី​កាក​កាហ្វេ​សម្រាប់​អ្នក​ចូលចិត្ត​កាហ្វេ​ខ្មៅ​ក្រេប​រសជាតិ ដែល​ពួកគេ​ពេញចិត្ត​។

​លោក​ឡិច​ន័​រ បាន​ដើរ​ប្រមូលយក​កាក​កាហ្វេ​ប្រើ​រួច​ពី​ហាង​កាហ្វេ​នានា​នៅ​ទីក្រុង​បែរ​ឡាំង ហើយ​លាយ​វា​ជាមួយ​កាវ និង កម្ទេច​ឈើ​ដើម្បី​បង្កើត​ពែង​ថ្មី ដែល​អាច​ការពារ​ជម្រាប​ទឹកបាន​។

​លោក​ឡិច​ន័​រ​និយាយថា ពែង​ធ្វើ​ពី​កាក​កាហ្វេ​នេះ​មាន​សភាព​ធន់​អាច​ប្រើប្រាស់​បាន​ច្រើនដង​។

​គំនិត​របស់លោក​ឡិច​ន័​រ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៩ នៅពេល​គាត់​កំពុងធ្វើការ​នៅ​អ៊ីតាលី និង សិក្សា​ផ្នែក​រចនា​ម៉ូត​នៅ​ទីនោះ​៕ ដោយ៖ កញ្ញាដាលីស

ពែង​កាហ្វេ​ធ្វើ​ពី​កាក​កាហ្វេ