ពោធិ៍​សែន​ជ័យ លើក​ពាន​KMH Champion League ក្រោយ​ពិបាក​ស៊ី​លើ ដូនពេញ​

1157
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រុមបាល់ទាត់ ពោធិ៍​សែន​ជ័យ បាន​លើក​ពាន​KMH Champion League​រដូវ​កាល​ទី​២​ដែលមាន​ទឹកប្រាក់​រង្វាន់​​រហូតដល់​១​ម៉ឺន​ដុល្លារ ក្រោយពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​ដែល​ស្ទើរតែ​ពិបាក​ស៊ី​លើ​ក្រុម ដូនពេញ ដែល​ទទួល​ចំណាត់ថ្នាក់​លេខ​២​កាលពី​​យប់​ថ្ងៃ​សៅរ៍​ទី​២២ ខែ​ក្កដា ឆ្នាំ​២០១៧​។​

​ការប្រកួត​រយៈពេល​៩០​នាទី ត្រូវបាន​មើលឃើញ​ក្នុង​តង់​ទី​១ ពោធិ៍​សែន​ជ័យ គ្មាន​សំណាង​រកបាន​មួយ​គ្រាប់​ណា​ឡើយ​ដោយ​ខំប្រឹង​​សម្រុក​ខ្លាំង​ក្រុម ដូនពេញ​មិន​ព្រម​ទម្លាក់​កម្លាំង​ជើង ខណៈ​ខ្សែការពារ​ដូនពេញ​ក៏​មិន​អន់​ដែរ​។ ប៉ុន្តែ​រហូតមកដល់​ត​ង់​ទី​២ ក្រុម​​ដូនពេញ​ធ្វេសប្រហែស​បង្ក​ឱ្យ​ឱកាស​សម្រាប់​ក្រុម ពោធិ៍​សែន​ជ័យ អាច​ស៊ុត​ប​ញ្ជូ​ល​បាន​មួយ​គ្រាប់​ហើយ​មួយ​គ្រាប់​ទៀត​។​រហូត​ជិត​ចប់​ការប្រកួត ក្រុម​ដូនពេញ​អាច​ត្រឹម​អាចយ​កមួយ​គ្រាប់​វិញ ដោយ​ទទួល​ចំណាត់ថ្នាក់​លេខ​២​។

​សម្រាប់​ជើងឯក​លេខ​១ ពានរង្វាន់ KMH Champion League ទទួលបាន​ទឹកប្រាក់​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​, លេខ​២​ទទួល​៤​ពាន់​ដុល្លារ​, លេខ​៣​ទទួល​២​ពាន់​ដុល្លារ​, និង​លេខ​៤​ទទួល​១​ពាន់​ដុល្លារ​៕​ដោយ បូ​រិ​ន​