ពោធិ​សែន​ជ័យ ទោះ​ផ្ទះ​តម្លៃ​ប៉ុន្មាន​ក៏​ដាក់​អស់​ដាក់​អស់​គ្មាន​សល់

581
ចែករម្លែក

ដោយ:បូ​រិ​ន​/ភ្នំពេញ ​៖ ក្រុម​វាយតម្លៃ​និង​ភ្នាក់ងារ​លក់​អចលនា​ទ្រព្យ​របស់​ក្រុមហ៊ុន “​បុរី​ភ្នំពេញ​ថ្មី​” បានប្រកាស​នូវ​របាយ​ការណ៍​នៃ​លក់​របស់ខ្លួន​ឆ្នាំ​២០១៨​លក់​គ្មាន​សល់​ឡើយ​បើទោះបីជា​តម្លៃ ផ្ទះ វីឡា និង ហាង​មានតម្លៃ​ប៉ុន្មាន​ក៏បាន​ក៏​ទិញ​អស់ ខណៈ​តម្រូវការ​ទីផ្សារ​នៅតែ​បន្ត​មាន​ទៀត​ឱ្យ​បើក​គម្រោង​ថ្មី​។

អ្នកស្រី ណាំ ម៉ា​រី ប្រធាន​ផ្នែក​លក់​របស់​បុរី​ភ្នំពេញ​ថ្មី បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​ឱ្យដឹងថា តាម​ការវាយតម្លៃ​លើ​របាយការណ៍​តម្រូវកា​រ​របស់​អតិថិជន​ក្នុង​តំបន់​ខណ្ឌ​ពោធិ​សែន​ជ័យ ពិត​មាន​តម្រូវការ​ខ្ពស់ និង ជឿជាក់​ក្នុង​តំបន់​ខ្លាំង ខណៈ​បុរី​របស់​អ្នកស្រី​គម្រោង​ទី​៩​ដែល​លក់​ក្នុង​ឆ្នាំ​២០១៨​បាន​លក់ដាច់​ស្ទើរតែ​ទាំងស្រុង គ្មាន​សល់​ផ្ទះល្វែង ឬ វីឡា នៅ​ទំនេរ​ឡើយ ក្នុង​តំបន់​ផ្លូវ​វត្ត​អង្គ​តា​មិញ វេ​ង​ស្រេង ខណ្ឌ​ពោធិ​សែន​ជ័យ​។ គម្រោង​ទី​៩ បាន​បែក​ចែក​ការសាងសង​ចំនួន​ពីរ​ដំណាក់កាល ដោយមាន​គេហដ្ឋាន​ប្រមាណ​ជាង​១៩៣​ខ្នង លើ​ទំហំ​ផ្ទៃដី​ជិត​៤​ហិកតា ហើយ​ដំណាក់កាល​ទី​១​ផ្ទះ​ប្រមាណ​១០០​ខ្នង​ត្រូវបាន​លក់​អស់​គ្មាន​សល់ ហើយ​ដំណាក់កាល​ទី​២​ផ្ទះ​និង​វីឡា​ប្រមាណ​ជិត​១០០​ខ្នង​ទៀត បន្ត​លក់​ដោយបាន​២០​ភាគរយ​។

​អ្នកស្រី​បង្ហើប​ឱ្យដឹងថា “​ដោយសារ​ដំណាក់កាល​ទី​១ នៃ​គម្រោង “​គ្រី​ស្ដា​ល់ ផាក​” (​គម្រោង​ទី​៩) ដំណើរការ​ជោគជ័យ ពោលគឺ​លក់​អស់ ១០០% ក្នុង​រយៈពេល​ដ៏​ខ្លី ទើប​ថ្នាក់ដឹកនាំ​បុរី​ភ្នំពេញ​ថ្មី សម្រេច​ជ្រើសរើស​ទីតាំង​ថ្មី​មួយទៀត នៅ​ជិតគ្នា ដើម្បី​បើក​គម្រោង​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទៀត ឆ្លើយតប​ទៅកាន់​ទីផ្សារ ។ ម្យ៉ាង​ក៏ដោយ​សារ​មាន​ទីតាំង​ល្អ ស្ថិតក្នុង​ក្រុង ទីប្រជុំជន មាន​ផ្សារ សាលារៀន និង​មន្ទីរពេទ្យ ពិសេស​មាន​ផ្លូវ​ច្រើន​ងាយស្រួល​ធ្វើដំណើរ​ផងដែរ​”​។​

​ប្រធាន​ផ្នែក​លក់​របស់​បុរី​ភ្នំពេញ​ថ្មី រូបនេះ​បាន​បញ្ជាក់ថា គម្រោង​សាងសង់​គម្រោង​ទី​១០ នៅ​ជិត​គម្រោង​ទី​៩ “​គ្រី​ស្ដា​ល់ ផាក​” ស្ថិតក្នុង​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដូចគ្នា​។ គម្រោង​ទី​១០ គឺ​គ្រោង​ចាប់ផ្ដើម​ក្នុង​ខែមីនា​ខាងមុខ ហើយក៏​សង្ឃឹមថា នឹង​ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​ខ្លាំង ដូច​គម្រោង​ទី​៩ ដែល​កំពុង​បន្ដ​សាងសង់ និង​ដាក់លក់​ដំណាក់កាល​ទី​២ នៅក្បែរ​គ្នា​នេះដែរ ព្រោះ​ជា​តំបន់​មាន​សក្ដានុពល ខណៈ​តម្លៃ​បើ​ធៀប​នឹង​គម្រោង​ផ្សេងៗ ក៏​រៀង​ធូរ​ថ្លៃ​ជាង​គ្នា​បន្ដិច​ដែរ​។

ជាមួយគ្នា​នោះ ប្រធាន​ក្រុម​ផ្នែក​លក់​អ្នកស្រី ជា សុភា​រុណ បាន​ថ្លែង​ផងដែរ​ថា ផ្អែក លើ​សន្ទុះ​លក់ដាច់​ដំណាក់កាល​ទី​១ អមដោយ​គុណភាព​របស់​បុរី និង​ទីតាំង​ល្អ​ផង​នោះ ដំណាក់កាល​ទី​២ ក៏​អាច​នឹង​លក់ដាច់​អស់​ក្នុងពេល​ដ៏​ខ្លី​ដែរ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន នាពេល​ឆាប់ៗ​ខាងមុខ អតិថិ​ជិន ដែល​ទិញ​ដំណាក់កាល​ទី​២ ចាប់ពី​ឥលូវ ក៏​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​ពី​បុរី​ផងដែរ ចាប់ពី ៣% រហូតដល់ ៨% ក៏ដូចជា​ទទួល​បានកា​រ​បញ្ចុះតម្លៃ​ជា​សាច់ប្រាក់​ពី ២,០០០​ដុល្លារ រហូតដល់ ១,០០០​ដុល្លារ​ទៀតផង ។

​អ្នកស្រី ជា សុភា​រុណ បាន​ប្រាប់ទៀតថា បើ​យោងតាម​របាយការណ៍​ចេញផ្សាយ​របស់ South East Asian News Magazine បាន​រាយការណ៍​ថា ភ្នំពេញ​ជាទី​ក្រុង​ដែល​ត្រូវការ៨០​ម៉ឺន​ផ្ទះ ក្នុង​ឆ្នាំ​២០៣០ ដូច្នេះ​តម្រូវការ​ផ្ទះល្វែង និង​កន្លែង​ស្នាក់នៅ នឹងមាន​ការកើនឡើង​ពិតប្រាកដ​។ ភ្នំពេញ​ថ្មី ជា​បុរី​ឈរលើ​គោល​ការបំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​កម្ពុជា​ដ៏​ល្អ​សមរម្យ និង​ផ្តល់​ជំរក​ដ៏​ធំ​ទូលាយ​ជាមួយ​សោភ័ណភាព​ស្រស់ស្អាត និង​ស្ថិតនៅតាម​ដង​វិថី​ល្អៗ​ក្នុង​រាជធានី​ភ្នំពេញ​៕​B/