ពោះជ្រូក​បំពង​

328

+ គ្រឿងផ្សំ​
– ពោះវៀន​ជ្រូក ៥​ខាំ​
– ម្សៅ​បំពង ២​ស្លាបព្រា​កាហ្វេ​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស ១​មើម​
– ទឹកម្ទេស

+ វិធី​ធ្វើ​
– ជាដំបូង​ធ្វើ​ពោះជ្រូក​លាង​ឲ្យ​ស្អាត រួច​ដាក់​ស្ងោរ​វា​ឲ្យ​ឆ្អិន​ស្រង់​ចេញ ហាន់​ជា​ដុំ​តូចៗ​ល្មម បន្ទាប់មក​ប្រឡាក់​ជាមួយ​អំបិល និង​ម្សៅ​បំពង​ឲ្យ​សព្វ
– ដាក់​ប្រេងឆា​ល្មម​បំពង ហើយ​ជាដំបូង​ចិញ្ច្រាំ​ខ្ទឹមស​បំពង​ឲ្យ​ក្រៀម​ល្មម​រួច​ស្រង់​ចេញ បន្ទាប់​ដាក់​បំពង​ពោះជ្រូក​ឲ្យ​ឡើង​ក្រហម​ស្រង់​ចេញ​ដាក់​ចាន​រោយ​ខ្ទឹម​បំពង​ពីលើ ពេល​ញ៉ាំ​ជ្រលក់​ជាមួយ​ទឹកម្ទេស ឬ​អាចធ្វើ​ទឹកជ្រលក់​ផ្សេង​តាម​ការចូល​ចិត្ត ៕ ប្រភព​: Poiluang Cooking​