ពោះជ្រូក​ប្រឡាក់​គ្រឿង​

1741

+ គ្រឿងផ្សំ​
– ពោះវៀន​ជ្រូក កន្លះ​គីឡូ​
– គល់​ស្លឹកគ្រៃ ៤ គល់​
– ស្លឹក​ក្រូច ៧ សន្លឹក​
– ខ្ទឹមស ៥​កំពឹស​
– គល់ និង​ឫស​ជី​វ៉ាន់ស៊ុយ ២​គល់​
– អំបិល ១​ស្លាបព្រា​កាហ្វេ​
– ម្រេចស កន្លះ​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ម្ទេស​ហុយ ១​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ២​ស្លាបព្រា​កាហ្វេ​
– អង្ក​លីង ១​ស្លាបព្រា​កាហ្វេ​
– ទឹកអំពិល ១​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ​
– ស្ករត្នោត ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ធ្វើ​ពោះជ្រូក​លាង​ឲ្យ​ស្អាត រួច​ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​បង់​ស្លឹក​ក្រូច គល់​ស្លឹកគ្រៃ និង​អំបិល​ចូល​ពេល​ទឹក​ពុះ ដាក់​ស្ងោរ​ពោះជ្រូក​រយៈពេល ៤០​នាទី បន្ទាប់មក​ស្រង់​ចេញ យកមក​ប្រឡាក់​គ្រឿង​ជាមួយ ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករស និង​បុក​ខ្ទឹមស គល់​និង​ដើម​ជី​វ៉ាន់ស៊ុយ ម្រេច​ចូលគ្នា​ឲ្យ​ម៉ត់ យកមក​ប្រឡាក់​ជាមួយ​ពោះជ្រូក​ឲ្យ​សព្វ​ទុកចោល​រយៈពេល ១៥​នាទី សឹម​យកទៅដាក់​ដុត​ក្នុង​ឆ្នាំង​ឲ្យ​ឆ្អិន រួច​ហាន់​ពោះជ្រូក​ជា​ដុំ​តូចៗ​ល្មម ។​
– ធ្វើ​ទឹកជ្រលក់​ពោះជ្រូក លាយ​ម្ទេស​ហ៊ុយ​ជាមួយ ទឹកត្រី អង្ក​លីង ទឹកអំពិល ច្របាច់​ក្រូចឆ្មារ ដាក់​ស្ករត្នោត​កូរ​ឲ្យ​រលាយ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Finfin Cooking​