ពោះវៀន​ជ្រូក​អាំង​

1980
ចែករម្លែក

+ គ្រឿងផ្សំ​
– ពោះវៀន​ជ្រូក​
– ខ្ទឹមក្រហម​
– ខ្ទឹមបារាំង​
– គល់​ស្លឹកគ្រៃ​
– ម្ទេស​ឆា ១​ស្លាបព្រា​បាយ​កន្លះ​
– ប្រេងឆា​
– ទឹកក្រូច​ឆ្មារ ៣​ស្លាបព្រា​បាយ​
– ម្ទេស​
– ទឹកត្រី ២​ស្លាបព្រា​បាយ​កន្លះ​
– ស្ករ ១​ស្លាបព្រា​បាយ​កន្លះ​

+ វិធី​ធ្វើ​
– យក​ពោះវៀន​ជ្រូក មក​ខ្លាញ់​ចេញ​អោយ​ស្អាត លាង​ទឹក ច្រ​បាត់​អោយ​ស្អាត​។​
– បុក​ខ្ទឹមក្រហម ខ្ទឹមបារាំង និង​គល់​ស្លឹកគ្រៃ​អោយ​ល្អិត រួច​យកទៅ​ប្រលាក់​ជាមួយ ពោះវៀន និង​ម្ទេស​ឆា​អោយ​សព្វ​ផ្អាប់​ទុក ៣០​នាទី​។​
– យក​ចង្កាក់​ឬ​ស្សី​មក​ដោត​ពោះវៀន តាម​ការចូល​ចិត្ត រួច​យកទៅ​អាំង​ដោយ​ឧស្សាហ៍​ប្រែ ចុះ​ប្រែ​ឡើង រាល់ពេល​ប្រែ យក​ប្រេងឆា​មក​លាប​ពីលើ​តិចៗ​ធ្វើបែបនេះ​ដដែលៗ​រហូតដល់ សាច់​ឆ្អឹ​ន​ល្អ​។​
– ហាន់​ខ្ទឹម​ម្រ​ហម និង​ម្ទេស​ស្តើងៗ​ដាក់​ក្នុង​ចាន​មួយ រួច​ដាក់​ទឹកក្រូច​ឆ្មារ ទឹកត្រី និង​ស្ករ​លាយ​ជាមួយគ្នា​អោយ​សព្វ ពេល​ញាំ​យក​សាច់​ជ្រលក់​ជាមួយ​ជាការ​ស្រេច​៕ ដោយ​: housewifekh.com