ព័ត៌មានបន្ថែមៈបាក់សំណង់​ អគារនៅវត្តប្រាសាទគោកចកៈ ស្លាប់បីនាក់ និងរបួស ១៣ នាក់

733
ចែករម្លែក
ព័ត៌មានបន្ថែមៈបាក់សំណង់អគារនៅវត្តប្រាសាទគោកចកៈ ស្លាប់បីនាក់ និងរបួស ១៣ នាក់

ដោយៈ គូលែន,ទេព មង្គល ,មុនីរ័ត្ន /សៀមរាបៈ បុរសបីនាក់ បានស្លាប់ និង បុរស ១៣ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីបាក់ប្លង់សេបេតុង នៃការដ្ឋានសាងសង់ សាលាពុទ្ធិក វត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប កាលពីវេលាម៉ោង ២និង៥០នាទី រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បុរសរងគ្រោះដល់ស្លាប់ចំនួន បីនាក់នោះ មានដូចជាៈ ទី១. ឈ្មោះ លី សំណាង អាយុ២៨ឆ្នាំ ទី២. ឈ្មោះ យិន សំណាង អាយុ៣៥ឆ្នាំ ទី៣. ឈ្មោះ ឡន ឡក់ អាយុ៤០ឆ្នាំ ។
ចំណែកជនរងគ្រោះ របួសធ្ងន់ស្រាល ជាបុរសទាំងអស់ ចំនួន ១៣ នាក់ ក្នុងនោះ មានព្រះសង្ឃពីរអង្គផង មានដូចជាៈ ទី១. ឈ្មោះ តឿ តឿម អាយុ៣០ឆ្នាំ ទី២. ឈ្មោះ ចាន់ សីហា អាយុ៣២ឆ្នាំ ទី៣. ឈ្មោះ វិន វី អាយុ២៨ឆ្នាំ ទី៤. ឈ្មោះ ថ្លុង ចន្ថា អាយុ២៥ឆ្នាំ ទី៥. ឈ្មោះ ហុក រ៉ាន អាយុ៣៨ឆ្នាំ ទី៦. ឈ្មោះ ខ្លុង ចាន់ទិត្យ អាយុ២៧ឆ្នាំ ទី៧. ឈ្មោះ រិល កោះ អាយុ៤៣ឆ្នាំ ទី៨. ឈ្មោះ មាស ត្រុង អាយុ៤៧ឆ្នាំ ទី៩. ឈ្មោះ តី រី អាយុ២៦ឆ្នាំ ទី១០. ឈ្មោះ យ៉ាត ភឿង អាយុ៥៣ឆ្នាំ ទី១១. ឈ្មោះ សេក សាវុធ អាយុ៣២ឆ្នាំ ទី១២. ឈ្មោះ តែន ម៉ៅ អាយុ៣១ឆ្នាំ ជាព្រះសង្ឃ ទី១៣. ឈ្មោះ ធី សុឃុន អាយុ៣០ឆ្នាំ ជាព្រះសង្ឃ។

រកឃើញ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលជាង១០នាក់ ក្នុងការបាក់ការដ្ឋានសាងសង់សាលា ពុទ្ធិកវត្តប្រាសាទគោកចក ក្រុងសៀមរាប(គូលែន)

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅពេលចាក់ប្លង់សេ មានមនុស្សនៅលើប្លង់សេ និងក្រោមប្លង់សេផងដែរ ហើយការបាក់ប្លង់សេនេះក្នុង ពេលដែលក្រុមជាងកំពុងពង្រាយស៊ីម៉ងត៍ប្លង់សេ ហើយក៏បាក់ប្លង់សេចុះទៅក្រោមតែម្តង។ ករណីបាក់សាលាពុទ្ធិកនេះខណៈពេលដែលជាង កំពុងចាក់បេតុងប្លង់សេ ជាន់ទី១ ដែលអគារនេះ មានទំហំ ៣០ ម៉ែត្រ គុណ ៤០ ម៉ែត្រ និងមានកម្ពស់ ៨ ម៉ែត្រ ដែលកំពុងដំណើរការសាងសង់ ជារៀងរាល់ថ្ងៃ។

ក្រោយពីកើតហេតុ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញ អ្នករបួស មួយចំនួន ហើយរថយន្តសង្គ្រោះ បានដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ រហូតដល់ព្រលប់ ថ្ងៃកើតហេតុនេះ សមត្ថកិច្ច កំពុងតែរុករកមើលអ្នករស់រានមានជីវិត ដែលមិនទាន់បានសង្គ្រោះ កប់នៅក្នុងប្លង់សេ នៃអគារពុទ្ធិក៕សរន