ព័ត៌មាន​ជំនួយ​នៃ “​ការ​បំបៅ​ដោះ​កូន​”

164
ចែករម្លែក

ការ​បំបៅ​ដោះ​កូន​នៅក្នុង​រយៈពេល​តែ ២ ឬ ៣ ថ្ងៃ ឬ ២ ឬ ៣ សប្តាហ៍​ដំបូង គេ​ហៅថា​ទឹកដោះ​ដំបូង ដែល​វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​អង្គ​ប​ដិ​ប្រាណ ដើម្បី​ការពារ​ប្រឆាំងនឹង​ជំងឺ​។​

​វា​ជា​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​ដែលមាន​ការរីកចម្រើន​ក្នុងអំឡុងពេល​មួយឆ្នាំ​ដំបូង​នោះ​។​

​ការ​បំបៅ​ដោះ​កូន គឺជា​ការរៀន​ពី​ដំណើរការ ដើម្បី​ដឹង​ពី​របៀប​ធ្វើ​វា​នោះ​ដើម្បី​បង្កើន​ឱកាស​របស់​អ្នក​ឲ្យ​ទទួលបាន​ភាពជោគជ័យ​។​

​ចូរ​រ​ព្យាយាម​បំបៅ​ដោះ​កូន​នៅក្នុង​រយៈពេល​មួយ​ម៉ោង​ដំបូង​នៃ​កំណើត​។ វា​អាចជួយ​ឲ្យ​ស្បូន​កន្ត្រាក់ និង​ការ​ផ្ដល់នូវ​ទឹកដោះ​ដំបូង​ដ៏​មានតម្លៃ​នោះ​។​

​ចូរ​ត្រួតពិនិត្យ​អំពី​របៀប​បំបៅ​ដោះ​កូន​ពី​គ្រូពេទ្យ​ខណៈពេលដែល​អ្នក​នៅតែ​ក្នុង​មន្ទីរពេទ្យ​។ វា​អាច​នឹងមាន​ភាពមិន​សុខ​ស្រួល​នៅពេលដែល​ទារក​បៅដោះ តែ​វា​គ្មាន​ភាពឈឺចាប់​នោះទេ​។ ប្រសិនបើ​វា​មាន​ភាព​ឈឺ​ណាស់​ខ្លាំង​នៅពេល​ទារក​បៅ នោះ​វា​ប្រហែលជា​មកពី​អ្នក​ស្ថិតនៅ​ទីតាំង​មិន​ត្រឹមត្រូវ​។​

​ចូរ​រៀបចំ​សម្រាប់​ទឹកដោះ​របស់​អ្នក ដែល​វា​អាច​កើតឡើង​នៅ​ប្រហែលជា​នៅ​ថ្ងៃទី ៣ ឬ ៤ បន្ទាប់ពី​កំណើត ដោយសារតែ​សុដន់​របស់​អ្នក​ចាប់ផ្ដើម​បង្កើន​ទំហំ​ដែល​អ្នក​គួរតែ​ពាក់អាវ​ទ្រនាប់​ដែល​សាក​សម​នឹង​ទំហំ​របស់​វា​។​

​ចូរ​បំបៅ​ដោះ​កូន​ប្រហែលជា ៨ ទៅ ១២ ដង​ក្នុង​រយៈពេល ២៤ ម៉ោង ដោយ​ទារក​បានផ្តល់​សញ្ញា​យ៉ាង​ល្អ​នៅពេល​គេ​ឃ្លាន ដូចជា​ការដាក់​ដៃ​រប​ស់​ទារក​ចូលទៅក្នុង​មាត់​។​

​ចូរ​បំពេញ​ជាតិ​ទឹក​ឲ្យ​គ្រប់គ្រាន់​ដល់​រាងកាយ ដើម្បី​ឲ​អ្នកមាន​ទឹកដោះ​គ្រប់គ្រាន់​៕ ដោយៈ​health.com.kh