ព័ត៌មាន​បឋម​៖ “​យោធា​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ ចេញ​ទ័ព​ជួយសង្គ្រោះ​ពលរដ្ឋ​ជាង​៥០០​គ្រួសារ​”

2553
ចែករម្លែក
  • 4.2K
    Shares

ដោយ​: សុខុម / ស្ទឹងត្រែង​: ក្រោយពី​ទំនប់​នៅក្នុង​ស្រុក​ណា​ម​សៃ ខេត្ត​អត្ត​ពឺ បាក់​បណ្តាល​ឲ្យ​ទឹក​ហូរ​បុក​យ៉ាងខ្លាំង ដែលមាន​ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​កម្ពុជា​។ អាជ្ញាធរខេត្ត និង​កងកម្លាំង​សមត្ថកិច្ច រួមទាំង​មន្ទីរ​សុខាភិបាល​ខេត្ត​ដឹកនាំ​ដោយ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​ចុះទៅ​កាន់​តំបន់​ប្រឈម​ទឹក​លិច​ទាំងយប់​។

​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ លោក​មេបញ្ជាការរង​យោធភូមិភាគ​ទី​១ មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ បានទទួល​បញ្ជា​ផ្ទា​ល់ពី​ឧ​ត្ត​ម​សេនីយ៍​ឯក ហួត ឈាង មេបញ្ជាការ​ង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​១ ឲ្យ​កម្លាំង​វរៈ​សេនា​តូច​អន្តរាគមន៍​២៨៣ ចំណុះ​កងពល​ចេញ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ទៅរក​តំបន់​សុវត្ថិភាព​បាន​ចំនួន ៥៥៧​គ្រួសារ ក្នុងនោះ ៖ ១.​ឃុំ​សេកុង ១២០​គ្រួសារ​, ២.​ឃុំ​ថ្មកែវ ២២៥​គ្រួសារ​, ៣.​ឃុំ​សន្តិភាព ៧៥​គ្រួសារ និង​៤.​ឃុំ​ស្រែ​សំបូរ ១៣៧​គ្រួសារ​៕ ល​