ព័ត៌មាន​បន្ថែម​ការបណ្តេញ​ជន​ជាតិចិន​ល្មើសច្បាប់​ចំនួន​២៣២​នាក់​

499
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ព័ត៌មាន​បន្ថែម​ស្តីពី​ជនជាតិ​ចិន​ចំនួន​២៣២​នាក់​ក្នុងនោះ​ស្រី​ចំនួន​៣៨​នាក់​ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​បណ្តេញ​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។​បន្ទាប់ពី​ពួកគេ​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ហើយ​បាន​ប្រព្រឹត្ត​បទល្មើស ជម្រឹត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហើយ​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក​នៅក្នុង​ខេត្ត​ត​ស​កែវ ។​

​ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ជនសង្ស័យ​ទាំង​២៣២​នាក់​ត្រូវបាន​បណ្តេញ​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ពោធិចិនតុង​និង​តាម​ជើងយន្តហោះ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​តាម​ប្រសាសន៍​លោក ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ឲ្យ​ដឹងថា​ជនជាតិ​ចិន​ទាំង​២៣២​នាក់​មាន​ស្រី​៣៨​នាក់​លួច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​និង​បាន​ប្រព្រឹត្ត​បទល្មើស​ជម្រឹត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​

​ត្រូវបាន​កងសន្តិសុខ​ប្រទេស​ចិន​រួមសហការ​ជាមួយ នាយកដ្ឋាន​បរឆាំង​ភេ​វ​កម្ម​និង​ឧ​ក្រិត​កម្ម​ឆ្លងដែន សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន បាន​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ កន្លងមក នៅក្នុង​ខេត្តតាកែវ មាន​៤​គោលដៅ​ផ្សេងគ្នា នៅក្នុង​ស្រុក​ត្រាំកក់ ចំនួន​២​កន្លែង និង​ស្រុក​បាទី ចំនួន​២​កន្លែង ។​

​ក្រោយពី​បង្ក្រាប​ចាប់ខ្លួនបាន​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ​រួមសហការ​ជាមួយ​កងសន្តិសុខ​រប​ស់​ប្រទេស​ចិន​ធ្វើ​ការចាត់​បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ពោធិចិនតុង តាម​ជើងយន្តហោះ របស់​ប្រទេស​ចិន ៕S/​