ព័ត៌មាន​ពិស្តា​!​ជនសង្ស័យ​ជិត​១៥០​នាក់​មាន​ចិន​ខ្មែរ​និង​វត្ថុតាង​បញ្ជូន​ដល់​នគរបាល​ខេត្ត​ព្រះសីហនុ

313
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ជនសង្ស័យ​ជិត​១៥០​នាក់​ភាគច្រើន​ជា​ជន​ជាតិចិន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្លិប​កម្សាន្ត​Obama​ក្នុង​ក្រុងព្រះសីហនុ​កាល​ម៉ោង​៣​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​នាំមក​រក្សាទុក​នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ព្រះសីហនុ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្លែងថា​ករណីនេះ​នគរបាល​ជំនាញ​កំពុង​សាកសួរ​កំណត់​អត្តសញ្ញាណ​និង​ស្ថាន​ទម្ងន់ទោសរ​បស់ជនស​ង្ស័​យ​និ​មួយៗ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ឬ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​តា​មតិ​វិធី​ហើយ​ថា​វិធាន​ការបន្ត​ផ្នែក​ផ្លូវច្បាប់​នឹងធ្វើ​ឡើង​ក្រោយ​នគរបាល​ជំនាញ​សាកសួរ​រួច​។

​សូមបញ្ជាក់ថា​សមត្ថកិច្ច​របស់​គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដោយមាន​វត្តមាន​លោក​គួច​ចំរើន​អភិបាលខេត្ត​អញ្ជើញ​ចូលរួម​ផង​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​និង​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​សៀង​សុខ​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​។​

​សមត្ថកិច្ច​បានធ្វើ​ប្រតិបត្តិការ​ឆែក​ត្រួតពិនិត្យ​ក្លឹប​កំសាន្ត​របស់​ក្រុមហ៊ុន​ចិន​មួយកន្លែង​ឈ្មោះ​Obama Club(LV​ចាស់​)​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​កាលពី​ម៉ោង​៣​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២៥
​ខែកក្កដា​ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​រកឃើញ​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លិប​នេះ​ដោយ​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ជិត​១៥០​នាក់​ភាគច្រើន​ជា​ជន​ជាតិចិន​៕S/​