ព័ត៌មាន​ពី​អាហ្វ្រិក​កណ្តាល​ទី​ដែល​កងទ័ព​កម្ពុជា​ឈរជើងៈ​មានការ​ផ្ទុះអាវុធ​តែ​កម្ពុ​ជាមាន​សុវត្ថិភាព​

934
ចែករម្លែក

​ដោយៈ​យោធិន​/​ភ្នំពេញៈ​សេចក្តីរាយការណ៍​មុននេះ​បន្តិច​ប្រាប់​រស្មី​កម្ពុជា​ថា កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង​១២:៣៥ (​ត្រូវ​នឹង​ម៉ោង​៦:៣៥ ល្ងាច​នៅ​កម្ពុជា​) មានការ​ផ្ទុះអាវុធ​នៅ​ចំណុច PK-5 ក្នុង​រដ្ឋធានី​Bangui សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។

តំបន់ដែលមានការផ្ទុះអាវុធ(រូបថតក្រុមការងារ)

​ប្រភព​ដដែល​បន្តថា​ក្នុង​ហេតុការណ៍​នេះ រថយន្ត​របស់​អង្គការសហប្រជាជាតិ​មួយគ្រឿង ត្រូវ​ដុតបំផ្លាញ​ដែលមាន​ចំងាយ​មួយ​គីឡូម៉ែត្រ​ពី​ទីបញ្ជាការ​ធំ​MINUSCA​។​ក្នុង​ព្រឹត្តិការណ៍​នេះ​បណ្តាល​ឲ្យ​នាយទាហាន​សេនាធិការ​របស់​ប្រទេស​ប្រេ​ស៊ី​លពីរ​នាក់​រងរបួស​។​ចំណែក​នាយទាហាន​សេនាធិការ និង​សង្កេតការណ៍​របស់​កម្ពុ​ជា​បួន​នាក់ ដែល​ឈរជើង​ប្រចាំការ​នៅ​រដ្ឋធានី Bangui គឺមាន​សុវត្ថិភាព​ទាំងអស់គ្នា​។​
ក្រោយពី​មាន​ហេតុការណ៍​ខាងលើនេះ​កើតឡើង​គ្រប់​បុគ្គលិក​អង្គការសហប្រជាជាតិ​ទាំងអស់​មិនត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ឡើយ​។​l​មន​