ព័ត៌មាន​លម្អិត​ពី​ការបាក់​ស្រុត​អគារ​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​

737
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
សាកសព​មនុស្ស​ចំនួន​បីនាក់ និង​មនុស្ស​ចំនួន ១៨​នាក់​រងរបួស ត្រូវបាន​រកឃើញ​នៅក្នុង​គំនរ​អគារ​ដែល​បាន​បាក់ស្រុត កាលពី​វេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នេះ ។ ហើយ​សមត្ថកិច្ច​កំពុងតែ​ជួយ​អន្តរាគមន៍​រុករក​មនុស្ស ដែល​ស្ថិតនៅ​សេសសល់​ពី​ការបាក់​ស្រុត​អគារ​ជា​បន្តទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ប្រាប់​រស្មី​កម្ពុជា នៅវេលា​ម៉ោង​១០:៤០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។

​ពាក់ព័ន្ធ​នឹង​ករណី​អគារ​រលំ​បាក់​សង្កត់​ម​នុស្ស​នេះ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី បាន​បញ្ជាក់ថា សំណង់​អគារ​ខាងលើនេះ​អត់​មានច្បាប់​អនុញ្ញាត​ទេ ហើយ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ជំនាញ​ហាមឃាត់​មិនឱ្យ​សាងសង់​ចំនួន ២​ដង​រួចទៅហើយ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ចូលរួម​សហការ​។​

​ម្ចាស់​សំណង់​ឈ្មោះ ជី​ង គ័ង ជា​ជន​ជាតិចិន ទីតាំង​សាងសង់​លើ​ផ្ទៃដី​ទំហំ ៥៨៣​ម៉ែត្រក្រឡា​។ អគារ​នេះ​ជា​ប្រភេទ​សំណង់​ធ្វើ​ពី​ឆ្អឹង​ដែក​សង់​បាន​កម្ពស់​៧​ជាន់ គ្មាន​លិខិតអនុញ្ញាត​សាងសង់​។​
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៥​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំនុច​ក្រុម​១១ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ករណី​ដួលរលំ អាគា​កំពស់ ៧​ជាន់​។ រហូតដល់​ម៉ោង​១០​ព្រឹក​នេះ មាន​អ្នកស្លាប់ និង​របួស សរុប​ចំនួន​២១​នាក់​
​អ្នកស្លាប់​ចំនួន ០៣​នាក់ មានឈ្មោះ​ដូចជាៈ
១- ឈ្មោះ ច​ន រឿន ភេទ ប្រុស អាយុ​១៧​ឆ្នាំ កម្មករ រស់នៅ​ខេត្តស្ទឹងត្រែង​
២-​ឈ្មោះ ឡៃ តៃ ប្រុស អាយុ ១៩​ឆ្នាំ កម្មករ រស់នៅ​ខេត្តស្ទឹងត្រែង​
៣- ឈ្មោះ ពិន លំអង ភេទ​ស្រី អាយុ​២៨​ឆ្នាំ អ្នកបកប្រែ រស់នៅ​ខេត្តបាត់ដំបង​
​ចំណែក អ្នករបួស​មានឈ្មោះ​ដូចជាៈ​
១- ឈ្មោះ ខុំ ខន ប្រុស អាយុ ៤៤​ឆ្នាំ រងរបួស​
២- ឈ្មោះ ច​ន ពៅ ប្រុស អាយ​២០​ឆ្នាំ រងរបួស​
៣- ឈ្មោះ អ៊ុង នាង ប្រុស អាយុ​៣៥​ឆ្នាំ រងរបួស​
៤- ឈ្មោះ យូ ផាន់​ណា ប្រុស អាយុ ២៧ រងរបួស​
៥- ឈ្មោះ បិ​ន វុ​ធ ប្រុស អាយុ ៣៨​ឆ្នាំ រងរបួស​
៦- ឈ្មោះ សៀ​ប សុន ប្រុស អាយុ​៣១ រងរបួស​
៧- ឈ្មោះ ម៉ៅ សុភាព ប្រុស អាយុ ២០​ឆ្នាំ​
៨- ឈ្មោះ អ៊ុក សាវ៉ាត ប្រុស អាយុ ៣១​ឆ្នាំ រងរបួស​
៩- ឈ្មោះ ចាប ប្រុស អាយុ​៣៥​ឆ្នាំ រងរបួស​
១០-​ឈ្មោះ ម៉ម ធី​ម ប្រុស អាយុ ៥២​ឆ្នាំ រងរបួស​
១១- ឈ្មោះ អ៊ឹម ចំរើន អាយុ​៣០​ឆ្នាំ ប្រុស (​រងរបួស​ក្បាល​)
១២- ឈ្មោះ ទិ​ត្យ ពៅ ប្រុស អាយុ ៣១​ឆ្នាំ (​រងរបួស​ក្បាល​)
១៣- ឈ្មោះ ភួង ផេ​ត ប្រុស អាយុ​៣៨​ឆ្នាំ (​រងរបួស​ក្បាល​)
១៤- ឈ្មោះ រី ប្រុស អាយុ ២០​ឆ្នាំ ប្រុស រងរបួស​
១៥- ឈ្មោះ មាស សំអុល ប្រុស អាយុ​៣៧​ឆ្នាំ រងរបួស​
១៦- ឈ្មោះ សាន ល័ក្ត អាយុ ២០​ឆ្នាំ ប្រុស រងរបួស​
១៧-​ឈ្មោះ ផាត សុផល ប្រុស អាយុ​៣៧​ឆ្នាំ​រងរបួស

​បច្ចុប្បន្ន​អ្នកស្លាប់ និង​របួស កំពង់​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទង​ករណី​ដួលរលំ​អគា​កំពស់​៧​ជាន់​នេះ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​កំពុងតែបន្ត​រុករក​មនុស្ស​ដែល​នៅ​សេសសល់​ក្នុង​គំនរ​ថ្ម​ជា​បន្តទៀត​៕