ព្យាបាល​ជា​ជំងឺ​ក្រពះ​ក្នុង​រយៈពេល​១៤​ថ្ងៃ ជាមួយនឹង​ផ្លែ​ព​ពាយ​

1132
ចែករម្លែក

​ឈឺក្រពះ​ជា​ជំងឺ​ទូទៅ​បំផុត​មួយ នាពេល​បច្ចុប្បន្ននេះ ហើយ ដើម្បី​ព្យាបាល​ជំងឺ​នេះ មនុស្ស​ជាច្រើន​បាន​ប្រើ​វិធានការ​ផ្សេងៗ​គ្នា​ជាច្រើន ដូចជា​ប្រើ​ថ្នាំពេទ្យ ឬ ថ្នាំបុរាណ ។ តាម​វេជ្ជសាស្ត្រ​បូរាណ មាន​វិធី​ព្យាបាល​ជំងឺ​ក្រពះ​មួយ ដែល​ងាយស្រួល និង​ប្រសិទ្ធភាព នោះ​គឺ​ប្រើ​ផ្លែ​ព​ពាយ ។​

​តាម​អ្នកជំនាញការ​ជីវជាតិ ព​ពាយ​ត្រូវបាន​ប្រដូច​នឹង​ប្រភព​រ៉ែ​ធម្មជាតិ​មួយ ដើម្បី​ផ្គត់ ផ្គង់​ពពួក​វីតាមីន ពិសេស​គឺ​វីតាមីន A និង C ។ ទន្ទឹម​នោះ ដោយ​ផ្ទុក​ជាតិ​ដែក​យ៉ាង ច្រើន ព​ពាយ​អាចជួយ​បង្ការ​ប្រឆាំង​ជំងឺ​ខ្វះ​ឈាម បង្កើន​អង់​ហ្ស៊ី​ម រំលាយ​អាហារ​ធម្មជាតិ​យ៉ាង​ល្អ សម្រាប់​សុខភាព ។ ក្រៅពីនេះ វា​នៅ​សម្បូរ​ប្រូតេអ៊ីន អាច​ជំនួស​ប្រូតេអ៊ីន​ពីស​ត្វ​យ៉ាង​ល្អ សម្រាប់​អ្នក​ហូប​បួស​! ពិសេស បង្ការ​បាន​ជំងឺ​ខ្វះ​ជីវជាតិ ។​

​ជាមួយនឹង​បរិមាណ​កាល់ស្យូម​ខ្ពស់បំផុត ក្នុង​ពពួក​សណ្តែក​ទាំងអស់​ព​ពា​មាន ប្រយោជន៍​សម្រាប់​ឆ្អឹង ពិសេស​ក្នុង​ការបង្ការ​ជំងឺ​ពុក​ឆ្អឹង ។​

​វិធី​ព្យាបាល​ជំងឺ​ក្រពះ ដោយ​ផ្លែ​ព​ពាយ គឺ​សាមញ្ញ​បំផុត​នោះ គឺ​ប្រើ​គ្រាប់​ព​ពាយ ។ អ្នក​គ្រាន់តែ​យក​គ្រាប់​ព​ពាយ​ចាស់​លីង ជាមួយ​អំបិល​ឲ្យ​លឿង​ឈ្ងុយ (​មិន​ឲ្យ​ខ្លោច​) ។ រៀងរាល់​ព្រឹក​ពេល​ពោះ​ទទេ អ្នកជំងឺ​គួរ​ទំពា​ប្រមាណ ១០ ទៅ ១២ គ្រាប់ ។ ប៉ុន្តែ ប្រសិន​ឆ្មេ​ញ​របស់​អ្នក​មិនអាច​ទំពា​បាន​នោះ អាច​យកទៅ​កិន​ឲ្យ​ម៉ដ្ឋ និង​ទទួលទាន ម្សៅ​ព​ពាយ​១​ស្លាបព្រា​កាហ្វេ ដោយ​ការ​ទំពា​ប្រមាណ ២០ ដង ទើប​លេប​សន្សឹមៗ ។​

​ដោយ​គ្រាន់តែ​ព្យាយាម​អនុវត្ត​វិធី​នេះ​ជាប់​ក្នុង​រង្វង់​២​សប្តាហ៍ គឺ​ជំងឺ​នឹង​ជាសះស្បើយ ។ ប៉ុន្តែ ចំពោះ​អ្នកជំងឺ​ធ្ងន់​នោះ ត្រូវ​ប្រើពេល​យូរ​ជាង ៕ ដោយៈ រតនៈ