ព្យុះ​ដ៏​ធំ​សម្លាប់​មនុស្ស​៥​នាក់​នៅ​បា​ហា​ម៉ាស​និង​បង្ក​ការជម្លៀស​មនុស្ស​ប្រមាណ​១​លាន​នាក់​នៅ​ឆ្នេរ​អាម៉េរិក​

300
ចែករម្លែក

​ព្យុះ​ដូ​រៀន​( Dorian)​បាន​បក់​កាត់​រដ្ឋ​ដែន​កោះ​បា​ហា​ម៉ាស​កាលពី​ថ្ងៃ​ចន្ទ​ទី​០២​កញ្ញា នៅពេល​ទឹកសមុទ្រ​ឡើង​ខ្ពស់​និង​ខ្យល់​ខ្លាំង​បង្ក​ភាពវឹកវរ​នៅតាម​សហគមន៍​ទំនាបៗ និង​បាន​​សម្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់ ព្រមទាំង​បង្ក​ការជម្លៀស​មនុស្ស​ដ៏​ច្រើន​នៅ​ឆ្នេរ​អាម៉េរិក​។​

​នាយករដ្ឋមន្ត្រី​បា​ហា​ម៉ា​សបាន​ហៅ​ព្យុះសង្ឃរា​នេះ​ថា​ជា​«​សោកនាដកម្ម​ប្រវត្តិសាស្ត្រ​»​មួយ​សំរាប់​កម្រង​កោះ​។​

​បើ​តាម​អ្នក​ព្យាករណ៍​អាកាសធាតុ​អាម៉េរិក ព្យុះ​នេះ​នឹង​បន្ត​វាយប្រហារ​កោះ​បា​ហា​ម៉ាស​ដល់​យប់​ជ្រៅ​ចូល​ដល់​ថ្ងៃ​អង្គារ​។​

​ការ​វាយ​តំលៃ​ជំហាន​ដំបូង​បង្ហាញថា អាគារ​១៣.០០០​ត្រូវបាន​បំផ្លាញ​ដោយ​ព្យុះ​ដូ​រៀន​។​រូបភាព​បង្ហោះ​ក្នុង​គេហទំព័រ​សារព័ត៌មាន​បង្ហាញ​ទឹក​ឡើងដល់​ដំបូល​ផ្ទះ​នៅ​ទីប្រជុំជន​​តាម​ឆ្នេ​រហើយ​ទូក​ក្រឡាប់​អណ្តែត​ក្នុង​ទឹក​ភក់​ពណ៌​ត្នោត ខណៈ​មែក​ដើមឈើ​និង​កំទេចកំទី​នៅ​រាយប៉ាយ​។​

​ក្នុងពេល​ជាមួយ​គ្នា​រដ្ឋ​តាម​ឆ្នេរ​ខាងកើត​៣​របស់​អាម៉េរិក​មានកា​រ​បញ្ជា​អោយ​ជម្លៀស​ប្រជាជន ដែល​អាច​ប៉ះពាល់​មនុស្ស​១​លាន​នាក់​។​ចំណែក​រដ្ឋ​ណត ខា​រ៉ូ​ឡាយណា​និង​វៀ​ជីនៀ​ ក៏​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​៕​ដោយ​៖​វាសនា​

​រូបភាព​ផ្កាយរណប​បង្ហាញ​ព្យុះសង្ឃរា​ដូ​រៀន បក់​កាត់​និង​វាយប្រហា​រកោះ​បា​ហា​ម៉ា​កាលពី​ថ្ងៃ​២​កញ្ញា​