ព្យុះ​ទី​២០​ថយឥទ្ធិពល​បន្ទាប់ពី​ព្យុះ​ទី​២១​បានកើត​ឡើង​ ​

250

(​ភ្នំពេញ​)៖​ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគជាំ​នៅ​កម្ពុជា​ធូរស្រាល​វិញ​បន្តិច ក្រោយពី​ព្យុះ​ទី​២០​បាន​ថយឥទ្ធិពល​។ ព្យុះ​ទី​២១​ឈ្មោះ​ឡាន LAN បានកើត​មាននៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ហើយ​ធ្វើដំណើរ​មករក​ប្រទេស​ហ្វីលីពីន រួច​បាន​ងាកឡើង​ទៅលើ​(​ខាង​ជើ​)​វិញ​។

​លោក​ចាន់​ ​យុ​ត្ថា​ ​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៦​ខែ​ត​លា​ឆ្នាំ​២០១៧​ថា​ស្ថានភាព​អាកាសធាតុ​សម្រាប់​ប្រទេស​កម្ពុជា នៅក្នុង​សប្តាហ៍​នេះ​បាន​ធូរស្រាល​បន្តិច​មកវិញ​ដោយសា​ព្យុះ​ទី​២០ ដែល​ក្រសួង​​បាន​ព្យាករណ៍​ថា​វា​នឹងមាន​ឥទ្ធិពល​ដល់​កម្ពុជា​នោះ ពេលនេះ​វា​បាន​ថយឥទ្ធិពល​ហើយ​។​
​ ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា ព្យុះ​ខា​ណុន​ពេលនេះ​វា​បាន​រំកិល​ទៅដល់​លើ​កោះ​ហៃណាំ​បន្ទាប់​មកវា​នឹង​រលាយ ដោយ​មិនមាន​ឥទ្ធិពល​ចុះមក​រក​ខេត្តស្ទឹងត្រែង​ដូច​ការ​រំពឹងគិត​នោះទេ​។​ឯ​ប្រព​ន្ធ័​សម្ពាធ​ទាប​ពេលនេះ​ក៏បាន​រំកិល​ទៅខាង​ជើត​ផុត​​ពី​ប្រទេស​កម្ពុជា​ហើយ ធ្វើ​ឲ្យ​ស្ថានភាព​ភ្លៀង​ធ្លា​ក់បាន​ធូរស្រាល​បន្តិច តែ​នៅ​តំបន់​ខ្ពង់រាប​នៅតែមាន​ភ្លៀង​ធ្លាក់​ច្រើន​។​
​ ​
​នៅពេល​ព្យុះ​ទី​២០​បាន​ថយឥទ្ធិពល​បន្តិច​វិញ​នេះ ប្រភាព​ខាងលើ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ព្យុះ​ទី​២១​ឈ្មោះ ឡាន​LAN​ក៏បាន​កើតមាន​​ឡើង​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​មួយទៀត​ដែលមាន​ដំណើរ​មករក​ប្រទេស​ហ្វីលីពីន​ហើយ​បាន​ងាក​ទៅ​ខាងលើ​(​ជើង​)​វិញ ។
​ ​
​លោក​ចាន់ យុ​ត្ថា​បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា ទោះជា​យ៉ាង​ក៏​ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគជាំ​នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​អស់​នៅ​​ឡើយ​ដែរ គឺ​គ្រាន់តែ​ធូរ​ស្រាយ​ដោយ​ពុំមាន​ឥទ្ធិពល​ព្យុះ​បន្ថែម​ប៉ុណ្ណោះ​។ ព្យុះ​ទី​២០​បាន​ស្រូប​ទាញ​ខ្យល់មូសុង​ឦសាន​មកដល់​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​បន្តិច តែ​មិនមែនជា​ខ្យល់​រដូវរងារ​នោះទេ​។​
​ ​
​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​សម្រាប់​រដូវរងា​រ​ខាងមុខនេះ​នៅ​ប្រទេស​កម្ពុជា​ឆ្នាំនេះ​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង និង​មាន​​រយៈពេល​យូរ ។

​មន្ត្រី​ជំនាញ​កំពុងតែធ្វើការ​តាមដាន​បញ្ហា​នេះ​ស្ថានភាព​ភ្លៀង​រដូវវស្សា​អាច​អូសបន្លាយ​រហូតដល់​ពាក់​កណ្តាលខែ​វិច្ឆិកា​ទើប​អស់​៕​ដោយៈ​ប​.​ខុន​/sn