ព្យុះ​ព្រិល​ទឹកកក​សម្លាប់​មនុស្ស​៣​នាក់​និង​បង្ក​ការលំបាក​ក្នុងការ​ធ្វើដំណើរ​នៅ​អាមេរិក​

1508
ចែករម្លែក

ព្យុះព្រិលទឹកកកខ្លាំងបានបោកបក់កាត់បណ្តារដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិច កាលពីថ្ងៃចន្ទទី១០ខែធ្នូ ដោយបានសម្លាប់មនុស្សយ៉ាងតិចណាក់ចំនួន៣នាក់និងបានបណ្តាលឱ្យមនុស្សរាប់រយពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។

ស្ថានភាពភាពអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋណតខារ៉ូឡាយណា ដោយតំបន់មួយចំនួននៅរដ្ឋនេះមានព្រិលទឹកកកកំពស់០,៥ម៉ែត្រ​ កាលពីចុងសប្តាហ៍នេះ ។ ជើងហោះហើររាប់ពាន់ជើងត្រូវបានលុបចោលផងដែរនៅតំបន់នោះ។

ព្រិលទឹកកក ដែលមានភាពត្រជាក់ខ្លាំង បានបន្តប៉ះពាល់ដល់តំបន់ភាគខាងត្បូងនេះ។

សេវាកម្មអាកាសធាតុជាតិ(NWS)បាននិយាយថា មនុស្សជាង៣០០.០០០នាក់ មិនមានអគ្គិសនីប្រើប្រាស់នៅរដ្ឋខារ៉ូឡាយណា ​រដ្ឋអាឡាបាម៉ា រដ្ឋថេនណេស៊ីនិងរដ្ឋចចជៀកាលពីថ្ងៃអាទិត្យ ខណៈដែលនៅមានការព្រមានអំពីខ្យល់ព្យុះនៅឡើយ នៅតំបន់ភាគអាគ្នេយ៍ ជាពិសេសនៅរដ្ឋណតខារ៉ូឡាយណានិងវៀជីនៀ។

មានគ្រោះថ្នាក់ចរាចរណ៍ជិត៦០ករណីនៅរដ្ឋវៀជីនៀ និងគ្រោះថ្នាក់ចរាចរណ៍ចំនួន៦៧២ករណីនៅរដ្ឋណតខារ៉ូឡាយណាកាលពីព្រឹកថ្ងៃចន្ទ៕ដោយ៖សុខា/sn

ព្យុះព្រិលទឹកកកខ្លាំងបានបោកបក់កាត់បណ្តារដ្ឋភាគអាគ្នេយ៍ សហរដ្ឋអាមេរិច កាលពីថ្ងៃចន្ទទី១០ខែធ្នូ ដោយបានសម្លាប់មនុស្ស៣នាក់