ព្យុះ​ព្រិល​សម្លាប់​មនុស្ស​៧​នាក់​នៅ​អាមេរិក ខណៈ​មនុស្ស​៧​នាក់​ស្លាប់​នៅ​អូស្ត្រាលី​ដោយសារ​កំដៅ​

873
ចែករម្លែក

​ផ្នែក​ខ្លះ​នៃ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សៅ​រិ៍​ទី​២៩​ធ្នូ​ស្ថិតក្នុង​ព្យុះ​ព្រិល​នា​សិសិររដូវ ដែល​សារព័ត៌​មានបាន​និយាយថា បាន​នាំ​ដល់​ការស្លាប់​មនុស្ស​៧​នាក់ ខណៈ​តំបន់​ក្តៅ​​ជាង​ជួប​ទឹកជំនន់​នាឱកាស​ចូលឆ្នាំ​សកល​នេះ​។​

​តំបន់​រងគ្រោះ​ខ្លាំងជាងគេ​គឺ ខ្ពស់​រាប​ខាងជើង គឺ​តំបន់​Midwest​ខាងលើ​និង​តំបន់​និរតី​ចាប់ពី​រដ្ឋ​អា​រី​ហ្សូ​ណា ដល់​តិច​សាស​ខាងលិច​។​ផ្សែង​អ័ព្ទ​របស់​ព្យុះ​បានធ្វើ​ដំណើរ​ទៅ​​ខាងកើត ដោយ​នាំ​ទឹកភ្លៀង​និង​អាច​បង្ក​ជំនន់​ដល់​តំបន់ឆ្នេរ​ឈូង​សមុទ្រ និង​អាច​នាំ​ទាំង​ភ្លៀង​ត្រជាក់​ដូច​ទឹកកក​ទៅកាន់​រដ្ឋ​ញូ​វ អ៊ីង​លឹន​។​

​ជើងហោះហើរ​រាប់រយ​ក៏ត្រូវ​បាន​លុបចោល​និង​ពន្យារពេល​រាប់ពាន់​កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅ​រិ៍ ខណៈ​ព្យុះ​វាយប្រហារ​បណ្តា​រដ្ឋ​ភាគ​កណ្តាល​ឈៀង​ខាងជើង​និង​តំបន់​Midwest ដោយ​ព្រិល​ធ្លាក់​កំរាស់​០,៣​ម៉ែត្រ​។​

​នៅពេល​អាមេរិក​កំពុង​រង​ការវាយប្រហារ​ដោយ​ព្យុះ​ទឹកកក​និង​ភ្លៀង នៅ​អូស្ត្រាលី​ឯណេះ​វិញ​កំពុង​ជួប​អាកាសធាតុ​ក្តៅ​មិនធម្មតា ជាហេតុ​នាំអោយ​ប្រជាជន​នាំគ្នា​ទៅ​​កាន់​សមុទ្រ​ទាំង​ហ្វូងៗ និង​មាន​របាយការណ៍​ថា​មនុស្ស​៧​នាក់​បាន​លង់ទឹក​ស្លាប់​ក្នុងនោះ​៥​នាក់​បាន​លង់ទឹក​ស្លាប់​នៅក្នុង​រដ្ឋ​វិ​តូ​រី​យ៉ា រវាង​ថ្ងៃ​គ្រី​ស​ម៉ាស​និង​ថ្ងៃ​សៅ​រិ៍​ទី​២៩​ធ្នូ​។​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​បាន​លង់ទឹក​ស្លាប់​ពេល​មុជទឹក​លេង​នៅ​បឹង​មួយ​ក្នុង​រដ្ឋ​ញូ​វ សោត​វេ​លស៍ និង​បុរស​ម្នាក់​ស្លាប់​ដោយ​លង់ទឹក​នៅ​រដ្ឋ​គ្វី​ន​ស៍លែ​ន​។​

​សីតុណ្ហភាព​បាន​ឡើង​ហួស​៤០​អង្សា​សេ​ចាប់ពី​អូស្ត្រាលី​ខាងលិច ចុះទៅ​វាល​ខ្សាច់កណ្តាល​រហូតដល់​បណ្តា​រដ្ឋ​ខាងកើត​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​អស់​ពេល​៧​ថ្ងៃ​មកហើយ ៕​ដោយ​៖​វាសនា​

អាកាសធាតុក្តៅនាំអោយប្រជាជននាំគ្នាមកងូតទឹកអាំងថ្ងៃតាមឆ្នេរ
Bondi នៅក្រុងស៊ីដនី

#