ព្យុះ​សម្លាប់​មនុស្ស​២២នាក់ នៅ​ហ្វីលីពីន​

579
ចែករម្លែក

​ព្យុះ​ត្រូពិច​ឈ្មោះ​Usman​ដែល​បានធ្វើ​ដំណើរ​ដល់​ហ្វីលីពីន​នៅ​ថ្ងៃ​គ្រី​ស​ម៉ាស​ទី​២៥​ធ្នូ បានសម្លាប់​មនុស្ស​យ៉ាងតិច​២២នាក់ នៅពេល​វា​វាយប្រហារ​ខេត្ត​ជាច្រើន បង្ក​ជា​​ទឹកជំនន់​និង​ការបាក់​ដី ហើយ​បាន​បង្ខំ​អោយ​ជម្លៀស​មនុស្ស​រាប់ពាន់នាក់​។​

​ព្យុះ​បាន​នាំអោយមាន​ការជម្លៀស​ម​នុស្ស​យ៉ាងតិច​១៧.០០០​នាក់​នៅ​តំបន់​ប៊ី​កូ​ល​នៃ​ផ្នែក​កោះ​លូ​ហ្សុ​ន​។​មនុស្ស​៣​នាក់​បាន​ស្លាប់​នៅក្នុង​ខេត្ត​អាល់​បេ​ដោយសារ​ការបាក់​ដី​​សង្កត់ និង​៧​នាក់​ទៀត​ស្លាប់​នៅ​ម៉ាស​បា​តេ ភាគច្រើន​ដោយសារ​លង់ទឹក​។​មនុស្ស​ស្លាប់​៦​នាក់​ទៀត​ត្រូវបាន​រាយការណ៍​ថា​នៅក្នុង​ខេត្ត ស័​រ​សូ​ហ្គោ​ន​និង កា​ម៉ា​រី​ណេ​ស​។​

ផ្ទះ​បាក់​ចូល​ទន្លេ និង​ផ្លូវ​លិច​ទឹក​ដោយសារ​ព្យុះ​Usman

​ព្យុះ​Usman បាន​វាយប្រហារ​ដែនទឹក​ហ្វីលីពីន​នៅ​ថ្ងៃ​២៥​ធ្នូ និង​បាន​បង្កើន​កម្លាំង​ធ្វើដំណើរ​យឺតៗ​ចូល​ខេត្ត សា​ម៉ា​ខាងកើត មុនថ​យមក​នៅ​ជា​សម្ពាធ​ទាប បង្ក​ភ្លៀង​និង​ការ​​ជន់​លិច​។​

​ហ្វីលីពីន​រង​ការវាយប្រហារ​ដោយ​ព្យុះ​ប្រមាណ​២០​ក្នុង​មួយឆ្នាំ​៕​ដោយ​៖​វាសនា​