ព្យុះ​ហ្វា​នី សម្លាប់​មនុស្ស​៤២​នាក់​នៅ​ឥណ្ឌា​និង​បង់​ក្លា​ដែស​

428
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ពី​ព្យុះ​មួយ​ដែល​បាន​វាយប្រហារ​ប្រទេស​ឥណ្ឌា​និង​បង់​ក្លា​ដែស​បាន​កើន​ដល់​៤២​នាក់​កាលពី​ថ្ងៃអាទិត្យ​ខណៈ​ក្រុម​គ្រាអាសន្ន​បាន​រួសរាន់​ដោះស្រាយ​ការ​ផ្គ​ត់​​ផ្គង់​ទឹក​និង​ជួលជុល​ផ្លូវថ្នល់​ដែល​ខូចខាត​ដោយ​ព្យុះ​។​

២៩​នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋ​អូ​ឌី​សារ​បស់​ឥណ្ឌា​ភាគ​ខាងកើត និង​១៣​នាក់​នៅ​បង់​ក្លា​ដែស នេះ​បើ​តាម​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ប្រាប់​។​

​ព្យុះ​ហ្វា​នី បាន​បក់​ចូល​រដ្ឋ​អូ​ឌី​សា​កាលពី​ថ្ងៃ​សុក្រ ជាមួយនឹង​ល្បឿន​ខ្យល់​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មុន​ថយកម្លាំង​និង​ធ្វើដំណើរ​សំដៅ​បង់​ក្លា​ដែស​។​

​ចំនួន​ជនរងគ្រោះ​នៅ​បង់​ក្លា​ដែស​រួមមាន មនុស្ស​៦​នាក់​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​៕

ដើមឈើ​រាប់ពាន់​ដើម​និង​បង​ហ្គោល​ទូរស័ព្ទ​ត្រូវបាន​រំលំ​ហើយ​ដំបូល​ផ្ទះ​ត្រូវ​បាន​ចាប់​ហែក​ដោយ​ព្យុះ​