ចំនួនមនុស្សស្លាប់ពីព្យុះ ឡេគីម៉ា បានកើនដល់២៨នាក់នៅចិនខាងកើត នេះបើតាមការបញ្ជាក់ពីអាជ្ញាធរកាលពីថ្ងៃអាទិត្យទី១១សីហា នៅពេលក្រុមជួយសង្គ្រោះបន្តតាមរកអ្នកនៅបាត់ខ្លួនប្រមាណ២០នាក់ ក្រោយពីព្យុះនាំមកទឹកភ្លៀងនិងបង្កការបាក់ដី ហើយបង្ខំអោយមនុស្សជាង១លាននាក់ភៀសខ្លួន។
ព្យុះកំណាចនេះបានទៅដល់ក្រុងវេនលីញនៅដើមថ្ងៃសៅរ៍ ជាមួយល្បឿនខ្យល់១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង និងនាំរលកធំៗវាយប្រហារឆ្នេរ។
កាលពីថ្ងៃសៅរ៍ទូរទស្សន៍ជាតិCCTV បាននិយាយថាមនុស្ស១៨នាក់បានស្លាប់ក្នុងបំណាក់ដីមួយ បង្កឡើងពីភ្លៀងនៅក្រុង វេនចូវចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីក្រុងសៀងហៃ។
រូបកាលពីថ្ងៃអាទិត្យបង្ហាញកម្មករជួយសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនក្នុងបំណាក់ដី
គេនៅមិនទាន់ដឹងច្បាស់ថាតើការស្លាប់មនុស្ស១០នាក់ទៀតដែលត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យត្រូវបានរាប់បញ្ចូលក្នុងតួលេខខាងលើដែរឬអត់ តែមនុស្ស២០នាក់ទៀតនៅកំពុងបាត់ខ្លួននិងការងារស្វែងរកនិងជួយសង្គ្រោះកំពុងបន្តធ្វើ។
បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ មនុស្សជាង១លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់គេនៅមុនព្យុះមកដល់ ហើយប្រមាណ១១០.០០០នាក់កំពុងសម្រាកនៅក្នុងជម្រកបណ្តោះអាសន្ន៕ដោយ៖វាសនា
ក្រុងសៀងហៃក៏រងឥទ្ធិពលនៃព្យុះ ឡឹគីម៉ា