ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង បើក​ចិត្ត​ទទួលយក​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

482
ចែករម្លែក

​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) របស់​ក្លឹប Arsenal បើក​ចិត្ត​ទទួលយក​ការផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត នៅ​រដូវក្តៅ​នេះ​។

​អូ​បា​ម៉េ​យ៉ាំង មានឈ្មោះ​បោះ​សំឡេង​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លឹប​កាំភ្លើង​ធំ Arsenal កាលពី​ខែមករា​ឆ្នាំមុន​ក្នុងតម្លៃ​៥៦​លាន​ផោន​។ ប៉ុន្តែ​ការខកខាន​របស់​ក្រុម Arsenal មិនបាន​ចូលរួម​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​បានធ្វើ​ឲ្យ​អនាគត​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កំពុង​ស្វែងរក​អ្នក​មក ជំនួស​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ខណៈពេល​ខ្សែប្រយុទ្ធ​រូបនេះ មានបំណង​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Inter Milan ។

​អូ​បា​ម៉េ​យ៉ាំង ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ពហុកីឡាដ្ឋាន Old Trafford បើទោះបីជា​ក្រុម​របស់លោក សូល​ស្យែ​រ ខកខាន​មិនបាន​ជាប់​លេង​នៅ​ក្របខណ្ឌ កំពូល​ឆេ​ម​ពាន​លី​ក​ក៏ដោយ​។

​ទោះបីជា​យ៉ាងណា បណ្តាញ​ព័ត៌មាន​អ៊ីតាលី​បាន​អះអាងថា កីឡាករ​ហ្គា​បុ​ង​វ័យ​៣០​ឆ្នាំ រូបនេះ​បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក សូល​ស្យែ​រ នៅ​យូ​ណាយ​ធី​ត​។

​អូ​បា​ម៉េ​យ៉ាំង រកបាន​៣១​គ្រាប់​ក្នុងការ​បង្ហាញមុខ​៥១​លើក​សម្រាប់​ក្រុម​កាំភ្លើង​ធំ Arsenal អំឡុង​រដូវ​កាល​ឆ្នាំ​២០១៨-១៩ និង​ទទួលបាន​ស្បែកជើង​មាស​ដំណាលគ្នា នឹង​កីឡាករ ម៉ូ សាឡា (Mo Salah) និង សា​ឌី​អូ ម៉េ​ន (Sadio Mane)៕ ប្រែ​សម្រួល​: ពិសិដ្ឋ