ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង ជឿថា ក្រុម Arsenal មាន​សមត្ថភាព​ប្រជែង​យកពាន ព្រី​មី​ញ៉េ​លី​ក

197
ចែករម្លែក

កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) អះអាងថា ក្រុម Arsenal ត្រៀមខ្លួន​ប្រជែង​យកពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។

​ក្រុម​កាំភ្លើង​ធំ​នេះ​បានចាប់ផ្តើម​យុទ្ធនាការ​រដូវ​កាល​ថ្មី ដោយ​យកឈ្នះ​គូប្រកួត​ជាប់ៗ គ្នា​លើ​ក្រុម Newcastle និង Burnley ។

​កីឡាករ​សញ្ជាតិ​ហ្គា​បុ​ង​រូបនេះ​បានបញ្ជាក់​ពី​ការជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ថា កៅអី​នៅ​ក្របខណ្ឌ​នេះ​គឺជា​អាទិភាព​របស់​ក្រុម​កាំភ្លើង​ធំ​។ អូ​បា​ម៉េ​យ៉ាំង អះអាងថា ក្រុម​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) អាច​នឹងធ្វើ​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​នៅ​យុទ្ធនាការ​ឆ្នាំនេះ​។

​អូ​បា​ម៉េ​យ៉ាង បាន​និយាយថា “​ខ្ញុំ​គិតថា ខ្ញុំ​បាន​និយាយ​ពីមុន​រួចហើយ​ថា យើង​បាន​ផ្ទេរ កីឡាករ​ល្អ​ចូល ដែល​អាចជួយ​យើង​បាន​។ កាលពី​រដូវ​កាល​មុន យើង​មិន​ឃ្លាតឆ្ងាយ ពី​កៅអី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ប៉ុន្មាន​ទេ​។ ទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ រឿង​សំខាន់​សម្រាប់​យើង​គឺ​ការ​ត្រឡប់​ទៅកាន់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​វិញ​”​។​

​សម្រាប់​ការប្រកួត​ទាំងពីរ​នៅ​រដូវ​កាល​នេះ ហើយ​សង្ឃឹមថា នឹង​អាចធ្វើ​បានល្អ​បន្ថែម​ពី លើ​លេខ​រៀង​ទី​៥​កាលពី​រដូវ​កាល​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#