ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង រិះគន់​ប្រព័ន្ធ​ការពារ​របស់​ក្រុម អា​សេណ​ល​

150
ចែករម្លែក

​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) បាន​រិះគន់​ប្រព័ន្ធ​ការពារ​របស់​ក្រុម អា​សេណ​ល​(Arsenal )​បន្ទាប់ពី​ពួកគេ​ធ្វើ​ឲ្យ​ខូចការ​នាំមុខ​២​គ្រាប់​មុន មក​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​គូប្រកួត អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ត្រដាបត្រដួស Walford ។​
​ ​

ក្រុម Arsenal នាំមុខ​មុន​២-០ នៅ​តង់​ទី​១ បន្ទាប់ពី ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង រកបាន​ពីរ​គ្រាប់​នៅត្រឹម​១១​នាទី​។ ទោះបីជា​យ៉ាងណា​ចូលដល់​តង់​ទី​២​អ្វីៗ​ចាប់ផ្តើម​ប្រែប្រួល ហើយ​ពួកគេ​បាន​របូត​ពីរ​គ្រាប់​វិញ​។​

​ហើយ​គ្រាប់​បាល់​នេះ​កើតមាន​ដោយសារតែ​ប្រព័ន្ធ​ការពារ​ដ៏​អន់​របស់​ក្រុម​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ខណៈ​កីឡាករ សូ​ក្រា​ទី​ស (Sokratis) ផ្តល់​កាដូ​១​គ្រាប់​ដល់​ក្រុម Watford មុនពេល​កីឡាករ ដេវីដ ល្វី​ស (David Luiz) ផ្តល់​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដល់​ក្រុម​ភ្ញៀវ​១​គ្រាប់​ទៀត​។​
​ ​

អូ​បា​ម៉េ​យ៉ាំង បាន​និយាយ​អំពី​ប្រព័ន្ធ​ការពារ​របស់​ក្រុម Arsenal ថា “​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ផ្តល់​គ្រាប់​បាល់​ទៅ​ឲ្យ​គូប្រកួត​។ វា​អាស្រ័យ​លើ​ការរីកចម្រើន ។ ខ្ញុំ​មិន​ចង់​ចោទប្រកាន់​នរណាម្នាក់​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)