ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​បើ​ម្ចាស់​ហាង​លក់ដូរ​មិន​យក​ប្រាក់រៀល​ឬ​យកតែ​កាត់​ទឺ​ក

1227
ចែករម្លែក
  • 9
    Shares

​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​បើ​ម្ចាស់​ហាង​លក់ដូរ​មិន​យក​ប្រាក់រៀល​ឬ​យកតែ​កាត់​ទឺ​ក​។​ការព្រមាន​ជាថ្មី​ដូច្នេះ​ខណ​:​មន្ត្រី​ជំនាញ​ខាងលើ​ចុះ​ត្រួតពិនិត្យ​អប់រំ​ផ្សព្វផ្សាយ​ផ្លូវច្បាប់​។​

​ខណៈដែល​មន្ត្រី​ជំនាញ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ការអនុវត្ត​សេចក្តីប្រកាស​របស់​អន្តរក្រសួង​ស្តីពី​ការបិទ​លើ​មុខទំនិញ និង​សេវា​គ្រប់​ប្រភេទ​ជា​ប្រាក់រៀល​លើក​ទី​២ ចំពោះ​ពាណិជ្ជករ អាជីវករ និង​សេវាករ​តាម​ហាង​បញ្ជរ​ភោ​ជនី​ដ្ឋា​ន​អាហា​រដ្ឋា​ន​ផ្សារ​ទំនើប​ម៉ា​ត​សេវាកម្ម​នានា​ទាំង​ក្នុង​អគារ​និង​ក្រៅ​អគារ​នៅ​បរិវេណ​កាស៊ីណូ​នានា នៅ​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​១៨​កញ្ញា ។​

​សូមបញ្ជាក់ថា​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ រួមទាំង​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ក៏​ដូច​ក្នុង​ប្លុក​កាស៊ីណូ​ទាំងនេះ ប្រាក់រៀល​ខ្មែរ​គេ​ប្រើ​សម្រាប់តែ​ទិញ​ទំនិញ​ម្ហូបអាហារ របស់​ប្រើប្រាស់​កំប៉ិកកំប៉ុក បង់​សេវ​វា​ផ្សេងៗ​មានតម្លៃ​តិច​និង​មធ្យម​ប៉ុណ្ណោះ ។​

​ឯ​ទំនិញ ឬ​របស់​ណា​មានតម្លៃ​ច្រើន​ឬ​ដំ​កំភួន​មានដូចជា​ផលិតផល​បរទេស កសិករ​ផល ថ្លៃទំនិញ​ក្នុង​ហាង ភោ​ជនី​ដ្ឋា​ន​ឬអ្វីៗ​ក្នុង​ប្លុក​កា​សី​ុ​ណូ គេ​ទូទាត់​ជា​ប្រាក់​បាត​ថៃ ។ ឬ​អាច​យក​ជា​ប្រាក់​ដុល្លា​សរ​អា​ហើយ​កាត់ទឹក​ជាមួយ​អត្រា​ប្តូរប្រាក់​បាត ។​ឯ​ប្រាក់រៀល មិន​ត្រឹមតែ មិន​កាត់ទឹក​ទឹក​ទេ​គឺ​គេ​មិន​យក​ប្រាក់រៀល​ឡើយ​។​នេះ​ជា​ដំណើរ​ប្រព្រឹត្តទៅ​ប្រចាំថ្ងៃ​តាំងពី​ឆ្នាំ​១៩៩២​មកទល់​បច្ចុប្បន្ន​។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​លើកឡើងថា : មន្ត្រី​ជំនាញ​អនុវត្ត​ឲ្យ​មានការ​សរសេរ​រាយ​មុខទំនិញ​តាំង​លក់​ក្នុង​ផ្សារ​ម៉ា​ត​រឺ​ទីតាំង​លក់ទំនិញ ។​​មន្ត្រី​ជំនាញ​យោងតាម​ការប្រកាស​រប​ស់​ក្រសួងពាណិជ្ជកម្ម​ស្តីពី​ការបិទ​ស្លាក​លើ​មុខទំនិញ​និង​សេវាកម្ម​គ្រប់​ប្រភេទ​ដើម្បី​លើកស្ទួយ​ប្រាក់រៀល​ខ្មែរ​ដោយ​ធានា​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ទីផ្សារសេរី​និង​ការប្រកួតប្រជែង​ដោយ​សមធម៌ ។​

​លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ក្នុង​ប្រកាស​នៃ​ប្រការ​៨ គ្រប់​ពាណិជ្ជករ អាជីវករ​ទាំងឡាយ​ដែល​មិន​អនុវត្ត​តាមប្រកាសនេះ​ទេ​ត្រូវបាន​ចាត់ទុក​កិច្ចប្រតិបត្តិការ​លក់ទំនិញ ជា​អំពើ​ខុសច្បាប់​ហើយ​និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ឬ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​២​លាន​រៀល​ដល់​៦​លាន​រៀល​។​ក្នុងករណី​ដែល​ពាណិជ្ជករ​អាជីវករ​និង​សេវាករ​ចង់​សរសេរ​រាយ​មុខទំនិញ​ជាត​ម្លៃ​រុ​បិ​យ​ប័ណ្ណ​បរទេស​អាច​ទៅ​ទំនាក់ទំនង​សួរនាំ​ព័ត៌មាន​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ។​.

​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ក៏​ដូច​បណ្តា​ខេត្ត​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ មានមតិ​ចម្រុះ ក្នុងនោះ​ភាគច្រើន​ថា ករណី​នោះ មន្ត្រី​មិនអាច​អនុវត្តបាន​លទ្ធ​ផល​និង​មាន​ប្រ​សិ​ទ្ធុ​ភាព​ឡើយ ។​​នាឱកាស​នោះ​មន្ត្រី​ជំនាញ​ក៏បាន​ពិនិត្យ​រក​គុណភាព​សុវត្ថិភាព សុវត្ថិភាព ផលិតផល​ចំណីអាហារ​នៅ​ទី​តាំ​លក់ទំនិញ​ផងដែរ​៕S/

​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​បើ​ម្ចាស់​ហាង​លក់ដូរ​មិន​យក​ប្រាក់រៀល​ឬ​យកតែ​កាត់​ទឺ​ក