ព្រលានយន្តហោះ​នៅ​ភូមិភាគ​និរតី​ទាក់ទាញ​ការហោះហើរ​ពី​បី​ប្រទេស

1174
ចែករម្លែក

ដោយៈ មូល​សម្បត្តិ​-​ភ្នំពេញ: រយៈពេល​៣​ខែ​ឆ្នាំ​២០១៨​នេះ ការដឹកជញ្ជូន​ផ្លូវអាកាស​ដែល​ដំណើរការ​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​គេ​ស្គាល​ថា ជា​អតីត​ព្រលានយន្តហោះ​កងកេង បានក្លាយ​ជា​តួរ​អង្គ​ដី​ក​ជញ្ជូនជើង​អាកាស​មួយ​បំរើអោយ​វិស័យ​ទេសចរណ៍​ដ៏​មាន​សកម្មភាព ដោយ​ខុសពី​បណ្តា​ឆ្នាំមុនៗ ដែល​ទីនោះ​មាន​សភាព​ស្ងាត់ជ្រងំ មានតែ​ព្រលាន​ធំ​ល្វីង​ល្វើយ​តែ​គ្មាន​យន្តហោះ​ចុះចត​នោះ​។​

​លោក អ៊ុក ឡុង ប៉ូលីស​ប្រចាំ​ច្រកទ្វារ​ព្រលាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​រស្មី​កម្ពុជា​អោយ​ដី​ង​នៅ​ថ្ងៃទី ០៦ ខែ មេសា​ថា ៣​ខែ​នេះ​អាកាសយានដ្ឋាន​ទទួលបាន​ការហោះ​ត្រង់​មកពី​៣​ប្រទេស​គឺមាន​ការហោះ​ត្រង់​ពី​វៀតណាម ពី​ម៉ាឡេស៊ី​និង​ហោះ​ត្រង់​ពី​ប្រទេស​ចិន ដោយ​ក្នុង​មួយ​សប្តាហ៍​មក​៣​ជើង ហើយ​ក្នុង​មួយ​ជើងៗ​មាន​ភ្ញៀវ​ពី​៧០​ទៅ​១00​នាក់​។​ភាគច្រើន​គេ​សង្កេតឃើញ​ភ្ញៀវ​ចិន​មកកាន់​ខេត្ត​ព្រះសីហនុ​ច្រើនជាងគេ​។​

​លោក អ៊ុក ឡុង បាន​ប្រាប់ថា ការហោះហើរ​ក្នុងស្រុក​ពី​សៀមរាប​មក​កងកេង​ក៏​ច្រើន​ដែរ​គឺ​មួយថ្ងៃ​ពី​៣​ទៅ​៤​ជើង​។​ហើយ​ភ្ញៀវ​ក្មុង​ស្រុក​និង​ភ្ញៀវ​បរទេស​ចេញពី​ខេត្តសៀមរាប ។​

​អាកាស​យាន្ត​ដា្ឋ​ន​នេះ ជា​ព្រលាន​តូច​ជាងគេ​ក្នុងចំណោម​ព្រលានយន្តហោះ​៣​នៅ​កម្ពុជា ។ ទីនោះ​គឺជា​ព្រលានយន្តហោះ​ជាប់មាត់​សមុទ្រ​ភាគ​និរតី​នៃ​ប្រទេស ដែល​កំពុងតែ​បំរើអោយ​វិស័យ​ទេ​ចរណ៍​ដ៏​សំខាន់​។​