ព្រលានយន្តហោះ​ស៊ីសាំង​ប៉ាន​ណា​សាកល្បង​ប្រព័ន្ធ​ស្គេ​ន​មុខជា​លើកដំបូង​

633
ចែករម្លែក

“​សូម​ឆ្លងតាម​ច្រកចូល​ស្គេ​ន អត្តសញ្ញាណប័ណ្ណ រួច​យក​សំបុត្រ ឡើង​យន្តហោះ​របស់ខ្លួន​”​។ តាម​ការ ណែនាំ​ពី​ប្រព័ន្ធ​ជូនដំណឹង​ជា​សំឡេង ស្វ័យប្រវត្តិ​អ្នកដំណើរ​អាច​ឆ្លង​ច្រក ពិនិត្យ​សន្តិសុខ ដោយ​ចំណាយពេល ត្រឹមតែ​១០​វិនាទី​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ព្រលាន យន្តហោះ​ស៊ីសាំង​ប៉ាន​ណា​សាកល្បង ដាក់ឱ្យ​ប្រើប្រាស់​ជា​លើកដំបូង​នូវ​ប្រព័ន្ធ​ឡើង​យន្តហោះ ដោយ​ស្វ័យប្រវត្តិ​។​
​ ​
​ប្រព័ន្ធ​ស្វ័យប្រវត្តិ​នេះ​បានផ្តល់​ការងាយស្រួល​ដល់​អ្នកដំណើ​រ​ក្នុង​ការទទួល​ការពិនិត្យ​សន្តិសុខ និង​ឡើង​យន្តហោះ ។ តាម​ការណែនាំ​បានឱ្យដឹង ថា គិត​ជា​មធ្យម ប្រព័ន្ធ​នេះ​អាច​សំចៃ រយៈពេល ប្រហែល​៧-១៥​នាទី​សម្រាប់ អ្នកដំណើរ​ម្នាក់​។ ព្រលានយន្តហោះ ស៊ីសាំង​ប៉ាន​ណា​ជា​ព្រលាន យន្តហោះ ទី​១ ក្នុងប្រទេស​ចិន​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​នូ​វប្រ​ព័ន្ធ​ស្គេ​ន​មុខ​ចូល​ព្រលានយន្តហោះ​។ បច្ចុប្បន្ន​អ្នកដំណើរ ដែល​មិនបាច់​ផ្ញើ​វ៉ាលិស​អាច​ជ្រើសរើស​កៅអីអង្គុយ​តាម​ប្រព័ន្ធ​គណនី WECHAT នៃ​ព្រលានយន្តហោះ ខេត្ត យូ​ន​ណាន​។ នៅពេល​ទៅដល់​ព្រលានយន្តហោះ អ្នកដំណើរ​គ្រាន់តែ​ស្គេ​ន មុខ​នៅ​ច្រក​ពិនិត្យ​សន្តិសុខ ក៏​អាច​ឆ្លង​ចូល​ដោយមាន​ភាព ងាយស្រួល ចំណែក​នៅ​ច្រក​ឡើង​ព្រលាន យន្តហោះ ពួកគេ​ក៏​មិនអាច​បង្ហាញ​សំបុត្រ​យន្តហោះ​ទេ​។ អ្នកដំណើរ អាច​ឡើង យន្តហោះ​ដោយ គ្រាន់តែ​ស្គេ​ន​មុខ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ប៉ុណ្ណោះ ៕ ដោយ​ហ៊ូ សៀវ​យ៉ុង​