ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តកោះកុង​កំពុង​ចាប់ផ្តើម​សាងសង់​ ​

333

(​ភ្នំពេញ​)៖ ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តកោះកុង ស្ថិតនៅ​ដែន​មហាសាគរ​កម្ពុជា បាននិងកំពុង​សាងសង់​យ៉ាងសកម្ម​ហើយ​នាពេលនេះ ដែល​នេះ​ជា​មូល ដ្ឋា​ន​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម​កម្ពុជា​។​
​ ​
​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ​ថា​ភាគី​ក្រុមហ៊ុន​​សាងសង់​ព្រលានយន្តហោះ​នេះ​បាន​មកជួប​មន្ត្រី​ជំនាញ​និង​មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ចំនួន​ពីរលើក​មកហើយ ដើម្បី​បង្ហាញ​ពី​គំរោង​របស់​ពួកគេ និង​សកម្មភាព​នៃ​ការចាប់ផ្តើម​គំរោង​នេះ​។​លោក​បន្តថា​ព្រលានយន្តហោះ​នេះ​សាងសង់​លឿន​ឬ​យឺត​​អាស្រ័យ​លើ​ល្បឿន នៃ​ការអភិវឌ្ឍន៍​រមណីយ​ដ្ឋា​ន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅក្នុង​ស្រុក​ថ្មបាំង​និ​បុ​ទុម​សាគរ​ក្នុង​​ខេត្តកោះកុង​។​
​ ​
​ក្រុមហ៊ុន Tianjin Union Development Group បានទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ជាង​ប្រាំ​ម៉ឺន​ហិកតា​ដែល​គ្របដណ្តប់​​ស្រុក​ស្រុក​ពីរ​របស់​ខេត្តកោះកុង ជា​អ្នក​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ​។​ក្រុមហ៊ុន​នេះ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​៥០០០​លាន​ដុល្លារ​អាមេរិក​។​
​ ​
​លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​បន្តថា សកម្មភាព​ឈូសឆាយ​ទីតាំង​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ​បានចាប់ផ្តើម​តាំងពីដើម​​ឆ្នាំនេះ ប៉ុន្តែ​សកម្ម​ភា​ហាក់​មាន​ភាពយឺតៗ ដោយសារ​រដូវភ្លៀង​ប៉ុន្តែ​នៅពេល​បញ្ចប់​រដូវភ្លៀង​សកម្មភាព​នៃ​ការសាងសង់​នឹងត្រូវ​ព​ន្លឿ​ន​​ហើយ​។​
​ ​
​ទោះជា​យ៉ាងណា​តាម​ព័័ត៌មាន​របស់​ក្រុមហ៊ុន​នេះ នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​នូវ​គំរោង​សាងសង់​​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​Tianjin Union Development Group ជា​ក្រុមហ៊ុន​ដែល​បាន និង​កំពុង​វិនិយោគ​លើ​រមណីយដ្ឋាន​ទេសចរណ៍​លំដាប់​អន្តរជាតិ​នៅ​ខេត្តកោះកុង​។​
​ ​
​តំណាង​ក្រុមហ៊ុន​Tainjin Union Development Group​លោកស្រី​ប៊ែ​ល​ឡា ហ្សា​ង​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ការធ្វើ​ផែ​ ការសាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​នេះ បានបញ្ចប់​ហើយ និង​កំពុង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​ធ្វើការ​សាងសង់​។ ព្រលានយន្តហោះ​នេះ អាច​ទទួល​អ្នកដំណើរ​បាន​១០​លាន​នាក់​ក្នុង​មួយឆ្នាំ និង​អាច​ចុះចត​យន្តហោះ​ខ្នាត​ធំ​Boing៣៨០ ហើយ​ក្រុមហ៊ុន​បានធ្វើការ​សិក្សា​ពី​ភូមិសាស្ត្រ និង​កំណត់​ទីតាំង​សម្រាប់​ព្រលានយន្តហោះ​នេះ​រួចហើយ​។​
​ ​
​តាម​ព័ត៌មាន​របស់​ក្រុមហ៊ុន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​ដំណើរកា​រ​គំរោង​រមណីយដ្ឋាន​លំដាប់​ប្រណីត​​នៅ​ខេត្តកោះកុង​រួចហើយ ដែល​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ភោជនីយដ្ឋាន ទីលាន​វាយ​កូន​ហ្គោល​លំដាប់​អន្តរជាតិ​ជាដើម​៕​ដោយ​:​ច្រាយ ចំណាន​/sn

Construction work takes place at Botum Sakor National Park in Koh Kong province February 20, 2012. REUTERS/Samrang Pring

​ ​
​សកម្មភាព​នៃ​ការ​ឈូសឆាយ​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​ខេត្តកោះកុង​(​រូបថត ឯកសារ​)​