ព្រលឹងចុងសក់​ប៊ិះ​ឆេះ​តូប​លក់ទំនិញ​៨៦០​តូប​នៅក្នុង​ផ្សារ​ចំការ​គរ ក្រុង​សិរីសោភ័ណ តែ​សង្គ្រោះបាន​ទាន់​

379
ចែករម្លែក
  • 1
    Share

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ : ព្រលឹងចុងសក់​ប៊ិះ​ឆេះ​តូប​លក់ទំនិញ​៨៦០​តូប​នៅក្នុង​ផ្សារ​ចំការ​គរ ក្រុង​សិរីសោភ័ណ តែ​សង្គ្រោះបាន​ទាន់ពេល​វិញ។​

នោះ​គឺ​កម្លាំង​នគរបាល​ និង​ប្រជាពលរដ្ឋ​ព្រមទាំង​រថយន្ត​ពន្លត់អគ្គិភ័យ​ និង​បំពង់​ពន្លត់ បានចេញ​អន្តរាគមន៍​ជួយសង្គ្រោះ​ពន្លត់​តូប​លក់​អីវ៉ាន់​របស់​អា​ជីវ​ករ​៨៦០​តូប​នៅក្នុង​ផ្សារ​ចំការ​គរ​ហៅ​ផ្សារ​ថ្មី ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ ។​

អគ្គិភ័យ​នោះបាន​ផ្តើម​ឆេះ​តូប​លក់​សម្ភារៈ ​ជ័រ​សម្រាប់​ក្មេង​លេង​ទំហំ​៥​ម៉ែត្រ​គុណ​៥​ម៉ែត្រ​នៅក្នុង​ផ្សារ​ចំការ​គរ​ហៅ​ផ្សារ​ថ្មី​ខាងលើ បង្ករ​ខូចខាត​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​ប្រមាណ​២​ម៉ឺន​ដុល្លារ​។​

កម្លាំង​ទាំងនោះ ដឹកនាំ​បញ្ជា​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម និង​កម្លាំង ម​ន្ត្រីពាក់ព័ន្ធ​ពាក់ព័ន្ធ។​

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ ឲ្យដឹងថា តូប​លក់​សម្ភារៈ​​ជ័រ​សម្រាប់​ក្មេង​លេង​លេខ​៥៣៧ មាន​ម្ចាស់​ឈ្មោះ សំ ឌី ភេទ​ប្រុស ​អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ បាន​រង​ការឆាបឆេះ​ខូចខាត​ទាំងស្រុង។​

លោក​បាន​បន្តថា ភ្លើង​ចាប់ផ្តើម​ឆេះ​ចេញពី​ក្នុង​តូប​ខាងលើ ហើយ​ប៊ិះ​បង្ក​ឆេះ​រាលដាល​បន្ត​ដល់​តូប​រាប់រយ​ទៀត តែ​សំណាងល្អ ដែល​កម្លាំង​និង​មធ្យោបាយ​បាន​អន្តរាគមន៍​សង្គ្រោះ​ទាន់ពេល​៕B/