ព្រាង, ​ពពាក់, ពីរោះ, ពន្លា, ភ្លាត់, ​ភ្លីភ្លើ, សំនៀង, ​សំណព្វ​, សំណែន, សន្តោស, ​សម្បាច់, ​សម្បូរ, សម្បើម

1191
ចែករម្លែក

ព្រាង ( កិ​. ) ធ្វើ​មួយ​ទ្រួស​ល្បង មើល​សិន​,​និយាយ​, ស្នើ​មួយ​លើក​មុន ល្បងមើល​សិន ព្រ៉ា​ង​ការ​, ព្រាង សំបុត្រ​, ព្រាង​សេចក្តី​, ព្រាងដំណើរ​, និយាយ​ព្រាង ។ គុ​.​ដែល​គ្រាន់តែ​ធ្វើ ឬ​និយាយ​មួយ លើក​មុន​ល្បងមើល​សិនៈ សេចក្តីព្រាង​,​សំបុត្រ​ព្រាង​,​ពាក្យ​ព្រាង​។ ភ្លឺ​ព្រាងៗ​ដែល​ភ្លឺ​បន្តិចៗ​ព្រឹមៗ ។ យល់ ព្រាងៗ យល់​បន្តិចៗ​មិនទាន់​ស៊ប់​។

ពពាក់​( កិ​. ) ពាក់​តម្រួត​លើ​គ្នា​, ច្រើន​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ​ព​ព័ន្ធ ឬ ប្រព័ន្ធ​, និង​ពាក្យ​ពពូន ឬ​ប្រពូន​ថា : ពពាក់ពព័ន្ធ គឺពាក់ព័ន្ធ​លើ​គ្នា​ពពាក់ ពពូន គឺ​ប្រមូលគ្នា​ឬ​ភ្ជុំ​ផ្តុំគ្នា​ជុំជិត​ពូន​ចុះ ពូន​ឡើង​៖​រត់​ពពាក់ពពូន រត់​ពូន​ចុះ​ពូន ឡើង​ស្ទើរ​ប៉ះទង្គិច​គ្នា ។ ពពាក់ពពើម (​ម​. ព​. ពពើម​) ។
​ ​
ពីរោះ (​គុ​.) ដែល​ស្រួល​ស្តាប់​, ល្អ​ស្តាប់​,​ឆ្ងាញ់​ត្រចៀក​, ដែលមាន​ទំនង សូរសព្ទ​គួរឱ្យ​ចង់​ស្តាប់ ៉ សំឡេង​ពីរោះ​, សម្តីពីរោះ​, ពាក្យពីរោះ ។ ប្រើ​ជា កិ​. វិ​. ក៏បាន : និយាយ​ពីរោះ​, ច្រៀង​ពីរោះ ។ ពីរោះពិសា ពីរោះ​ហាក់ដូចជា​ឆ្ងាញ់ ពិសា ស៉​ម្តី​ពីរោះពិសា​និយាយ​ពីរោះ ពិសា ។
​ ​
ពន្លា (​ន​.) រោង ឬ​សាលា ដែល គេ​សង់​សម្រាប់​ថ្វាយ​ព្រះរាជា​ទ្រង់ ប្រថាប់​បណ្តោះអាសន្ន​មួយ​វេលាៗ​, ហៅថា ព្រះ​ពន្លា ។ ព្រះ​ពន្លាកិល ព្រះ​ពន្លា​ខ្នាតតូច​ដែលមាន​ជើង​សសរ​ថ្កល់​លើ​ផែនដី​ត្រូវ​លើក​សែង យក​ពី​ទី មួយ​ទៅ​ទីមួយ​បាន ។ ព្រះ​ពន្លាជ័យ ព្រះ ពន្លា​សម្រាប់​ព្រះរាជា​ទ្រង់​ប្រថាប់​សម្រាក ក្នុង​វេលា​កំពុង​ធ្វើសង្គ្រាម ។
​ ​
​ភ្លាត់ (​កិ​.) ជ្រុល​, ជ្រលួស​, លង់ ស៊ុន​,​ទាស​,​ទាស់ខុស​ទំនង​,​ឃ្លាត​,​ស៊ុន ហួសៈ ភ្លាត់គំនិត​, ភ្លាត់ជើង​, ភ្លាត់ដៃ​, ភ្លាត់មាត់ ។ ភ្លាត់ចំណាប់​ភ្លាត់​ដោយ ចាប់​មិន​ស៊ប់​,​មិន​មាំ ។ ភ្លាត់ឆ្អឹង​ឃ្លាត​ឆ្អឹង ខុសពី​ប្រក្រតី​ដោយ​ដួល​ឬ​ដោយ​ទង្គិច ជាដើម ។ ភ្លាត់ភ្លាំង ឬ​ភ្លាំងភ្លាត់ ភ្លាត់ ដោយ​ភ្លេចភ្លាំង ។ ភ្លាត់ស្នៀត​លង់ ស្នៀត​, លង់​ល្បិច ៘
​ ​
​ភ្លីភ្លើ (​គុ​. ឬ កិ​. វិ​.) ដែល​ភ្លើៗ​, ល្ងេល្ងើ ម៉​នុស្ស​ភ្លីភ្លើ​,​សម្តី​ភ្លីភ្លើ​, និយាយ ភ្លីភ្លើ ។
​ ​
​សំនៀង ស​.,​ល​( ន​. ) (​សាំ​ន្យើ​ង​, សាំ​ន្យ​ង អ​.​ថ​. –​នៀង​)​សូរសំឡេង​, ទឹកសំឡេង​, រស​សំឡេង​, ចុង​សំឡេងៈ សំនៀងក្រអៅ​,​សំនៀងទន់​,​សំនៀង ពីរោះ ។
​ ​
សំណព្វ​–​ណ​ប់ (​គុ​.) ដែល​ពេញ សព្វគ្រប់​ក្នុង​ចិត្ត​,​ដែល​គាប់ចិត្ត​,​ដែល គាប់គួរ​, ដែល​ឥតមាន​ទាស់ អធ្យាស្រ័យ ព្រ៉ះ​មហេសី​សំណព្វ​, សិស្ស​សំណព្វ​, កូន​សំណព្វ (​ធ្លាប់ប្រើ​មក​ថា សំណ​ប់​, ប៉ុន្តែ​កែ​ជា​សំណព្វ​វិញ ដើម្បី​ឱ្យស្រប នឹង​ពាក្យ​ដើម​ដែលជា​កិរិយាសព្ទ​ថា សព្វ​, ម​. ព​. សព្វ កិ​. ផង​) ។
​ ​
​សំណែន (​ន​.) របស់​ដែល​សែន​, ភោជន​ដែល​សែន ស៉ំ​ណែន​ខ្មោច​, សំណែនដូនតា ។ ព​.​ប្រ​.​សំណូកៈ ស៊ី សំណែន ស៊ីសំណូក ។ ប្រើ​ដូចជា គុ​. ក៏ បានៈ​បាយ​សំណែន​បាយ​ចំណី​ដែល​សែន​។

សន្តោស សន់​-​ដោ​ស បា​., សំ​. ( ន​.) (​ស​ន្តោ​ម​ឬ​សំ​តោ​) សេចក្តីត្រេកអរ​, ពេញចិត្ត​ចំពោះ​វត្ថុ​… ជា​របស់ខ្លួន គឺ​បាន ប៉ុន្មាន​ក៏​ល្មម​ចិត្ត​ត្រឹម​ប៉ុណ្ណោះ​មិនរ​វះ រវាម​, មិន​វាតអាទិ៍​ហួសហេតុ ឬ​ហួស ទំនង​ ៖ មាន​សន្តោស​,​ចិញ្ចឹមជីវិត​ដោយ សន្តោស ។ ខ្មែរ​ប្រើ​ជា កិ​. ឬ គុ​. ក៏មាន : គួរ​សន្តោស​ទៅ !, ចិត្ត​សន្តោស​,​ធម៌ សន្តោស (​ម​. ព​. សន្តុដ្ឋី និង អត់ឱន ក្នុង​ពាក្យ អត់ ១ កិ​. ផង​) ។
​ ​
​សម្បាច់ សំ​. ( ន​. ) (​សម្បាច “​ទទួល​,​ទទួល​រក្សាទុក​,​រក្សាទុក​”) ទ្រព្យ កេរ​,​របស់​ជា​ដំណែល​, មរតក ប៉ុ​ត្រ ធីតា​ត្រូវ​ទទួល​សម្បាច់​របស់​មា​តា​បិតា​។ គុ​. ដែលជា​កេរ​, ជា​ដំណែល​, ជាម​រតក, ទ្រព្យសម្បាច់​, កេរ​សម្បាច់ ។ សំបាច់​
​ ​
​សម្បូរ សំ​. បា​. ( កិ​. ឬ គុ​. ) ( ្ព សំ . ស​ម៊ “​គ្រប់​ព្រម​, ណាស់​” + បូរ “​ពេញ​”) ពេញ​ពាស​,​បរិបូរ​ក្រៃពេក​,​គរគោក, ទឹកភ្លៀង​សម្បូរ​,​ស្រុក​សម្បូរ ។ សម្បូរ ពោរ​ពាស សម្បូរ​សល់ផល ។ សម្បូរ ហូរហៀរ សម្បូរ​គរគោក ៘ វេ​វ​. សម្បូណ៌ ។
​ ​
សម្បើម (​គុ​. ឬ កិ​. វិ​.) ដែល គួរ​ស្បើម, ធំ​សម្បើម​,​ស្រែក​ឮ​ខ្លាំង​យ៉ាង សម្បើម ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច សង្ឃរាជ ជួន ណាត​

#