ព្រាប​សុវត្ថិ​ខេមរៈ​សិរីមន្ត​និង​ពេជ្រ​សោភា​ចូលរួម​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​រត់ប្រណាំង​

410

​ដោយៈ​សុផល​/​ភ្នំពេញៈ​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា លោក​ព្រាប សុវត្ថិ​, ខេមរៈ​សិរីមន្ត​,​ពេជ្រ​សោភា​,​សុខ​ស្រី​នាង​,DJMaily​និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​នឹងចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង និង​ការប្រគំ​តន្ត្រី​ដ៍​ធំ​មួយ​នៅ​ថ្ងៃទី​២២ ខែ ធ្នូ ឆ្នាំ​២០១៨ នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

​ព្រឹត្តិការណ៍​រត់ប្រណាំង​និង​ការប្រគំ​តន្ត្រី​ប្រចាំឆ្នាំ​២០១៨ ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះ​គឺ Metfone Night Race ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្នុងឱកាស​គម្រប់​ខួប​១០​ឆ្នាំ​របស់ខ្លួន​។ កញ្ចប់​ឃី​ត​(KIT) ច្រើនជាង​១​ម៉ឺន​កញ្ចប់​ត្រូវ​បានរៀបចំ​សម្រាប់​ការរត់​ប្រណាំង​ដែលមាន​រួមមាន​ដូចជា ដង​ពន្លឺ អាវយឺត វ៉ែនតា​ពន្លឺ បូរ​ពន្លឺ កង​ពន្លឺ​ពាក់​ក ។​

​ព្រឹត្តិការណ៍​នេះ​គឺជា​ការរៀបចំ​បន្ត​ឡើង​ពី​ព្រឹត្តិការណ៍​ប្រណាំង​ពណ៌ Color Race ដ៏​ធំ​កាលពី​ឆ្នាំ​២០១៥ ដែលមាន​អ្នកចូលរួម​ជិត​៥​ម៉ឺន​នាក់​។​កម្មវិធី Metfone Night Race 2018 នេះ​ជាការ​រត់ប្រណាំង​ចំងាយ ១.៥​គីឡូ​ម៉ែត​និង​ជា​បទពិសោធ​ថ្មី​មួយ​ពោរពេញ​ទៅដោយ​ភាពសប្បាយ​រីករាយ​ដល់​អ្នកចូលរួម​ទាំងអស់​គ្នា​ដែល​ចូលចិត្ត​ស្វែងរក​ការកំសាន្ត​និង​ភាព​រីករាយ​នៃ​ការរត់​ប្រណាំង​ធម្មតា​។​

​ជាមួយនឹង​ផ្លូវ​ក្នុង​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ដ៏​ស្រស់ស្អាត​អ្នកចូលរួម​អាច​ដើរ​ឬ​រត់​ដោយ​សេរី​នៅតាម​ដងផ្លូវ​ដែលមាន​សញ្ញា​តាំង​បង្ហាញ​បង្គោល​ឥ​ន្ធ​នូ​ស្នោ​អ័ព្ទ​ការបាញ់​ក្រដាស​និង​ការកំសាន្ត​ផ្សេងៗ​ទៀត​។​ទាំងនេះ​គឺជា​សកម្មភាព​នៃ​ភាពសប្បាយ​រីករាយ ១០០​ភាគរយ ពិតៗ​ក្នុងការ​កំសាន្ត​ជាមួយនឹង​ការថតរូប​។

​ការរត់​ប្រណាំង​នេះ​គឺ​មិនត្រូវ​បានបញ្ចប់​នោះទេ​នៅពេលដែល​អ្នកចូលរួម​រត់​ទៅដល់​បន្ទាត់​ទី​។ លោកអ្នក​នឹងមាន​ការ​ភ្ញាក់ផ្អើល​និង​រំភើប​ជាមួយនឹង​ការសំដែង​ដោយ​តារាចំរៀង​ដ៏​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា​និង​ឌី​ជេ​លំដាប់​អន្តរជាតិ​ដែល​ចាំ​ស្វាគមន៍​លោកអ្នក​ទាំងអស់គ្នា​ព្រមទាំង​មាន​សកម្មភាព​និង​ការសំដែង​ជាច្រើន​ផ្សេងៗ​ទៀត​ដើម្បីឱ្យ​លោកអ្នក​ដែល​បាន​ចូលរួម​កាន់តែ​មាន​ភាព​សប្បាយរីករាយ​បន្ថែមទៀត​នៅក្នុងពេល​រាត្រី​នៃ​ការរត់​ប្រណាំង​នោះ​។

​ថ្មី​នេះៗ​Trailer​នៃ​កម្មវិធី​MetfoneNightRace2018​បាន​ផ្ស​ព្ធ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​យុវវ័យ​ព្រមទាំង​ចែករំលែក​យ៉ាងច្រើន​កុះករ​ជាមួយនឹង​ការ​ទន្ទឹង​រងចាំ​ឲ្យ​កម្មវិធី​មកដល់​ឆាប់ៗ​៕S/