ព្រាប សុវត្ថិ​-​ឡេង ណា​វ៉ា​ត្រា រួមគ្នា​លើកដំបូង​ចំណាយ​ទុន​ជាង​៥​លាន​ដុល្លារ​

1526
ចែករម្លែក
  • 65
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ដោយ​លូតលាស់​ជា​លំដាប់​មិន​ថា ផ្នែក​សិល្បៈ ឬ មុខ​ជំនួញ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ បាន​ចាប់​ដៃគូ​សហការ​ជាមួយនឹង លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត់​ត្រា ពង្រីក​ជំនួញ​ពុះ​ដីឡូត៍​ក្នុង​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៥​លាន​ដុល្លារ​។​

​អ្នក​ទាំងពីរ​បានប្រកាស​ដាក់ទុន​រួមគ្នា​ជាង​៥​លាន​ដុល្លារ ធ្វើ​ជំនួញ​ពុះ​ដី​លក់​លើ​ទំ​ហ៊ំ​ដី​ជាង​១៣​ហិកតារ​នៅ​ម្ដុំ​ផ្សារ​ព្រៃទទឹង លើផ្លូវ​ជាតិ​លេខ​៣ ដោយ​ក្នុង​គម្រោង​បើកឆាក​នេះ អ្នក​ទាំងពីរ​ប្រកាស​ថែម​ម៉ូតូ​មួយគ្រឿង​ភ្លាមៗ សម្រាប់​អ្នកទិញ​ដី​មួយ​ឡូ​តិ៍ រហូតដល់​១៥​ថ្ងៃក្រោយ ក្រោយពី​ការប្រកាស​នេះ​។​

​លោក ព្រាប សុវត្ថិ ថ្លែង​ក្នុង​វេទិកា​សន្ន​សីទ​កាសែត កាលពី​រសៀល​ថ្ងៃទី​២១ កក្កដា ថា ដើម្បី​អបអរ​មុខ​ជំនួញ​រួមគ្នា​របស់លោក និង​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ដៃគូ​ភាគហ៊ុន បានសម្រេច​ថែម​ជូន​ម៉ូតូ​មួយគ្រឿង​តែម្ដង ជូន​ដល់​អតិថិជន ដែល​ទិញ​ដី​ឡូ​តិ៍​ក្នុង​គម្រោង​របស់លោក​នៅ​ផ្សារ​ព្រៃទទឹង លើផ្លូវ​ជិត​លេខ​៣ មួយ​ឡូ​តិ៍ ខណៈដែល​គម្រោង​ដី​នោះ ក៏​ប្រកា​សលក់​តែ​ក្នុងតម្លៃ​ចាប់ពី​៣៩០០​ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍ ដែល​ទាប​ជាង​គម្រោង​ផ្សេងទៀត​នៅក្នុង​តំបន់​ជុំវិញ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​អតិថិជន​មានឱកាស បាន​ទិញ​ដី​ឡូ​តិ៍​របស់លោក និង​លោក ឡេង ណា​វ៉ា​ត្រា ដែល​បានប្រកាស​ចាប់ដៃគ្នា​។​

​លោក​ថា ការ​ថែម​ជូន​នេះ នឹង​កំណត់​រហូតដល់​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ការប្រកាស​នេះ​តទៅ ដោយ​លោក​បញ្ជាក់​យ៉ាងខ្លី​ថា ទោះជា​ក្នុង​រយៈពេល​នេះ ដី​ឡូ​តិ៍​ក្នុង​គម្រោង​របស់លោក​ទាំ​ង​មូល ត្រូវបាន​អតិថិជន​ទិញ​អស់​រហូតដល់​ជាង​មួយ​ពាន់​ឡូ​តិ៍ ក៏​លោក និង​ដៃគូ​ភាគហ៊ុន សម្រេច​ខាត​លើ​ការបន្ថែម​ម៉ូតូ​មួយគ្រឿង ជូន​ដល់​អតិថិជន មិនអោយ​ខ្វះ​ម្នាក់​នោះដែរ ដើម្បី​ទុកជា​ចំណងដៃ​របស់លោក ព្រាប សុវត្ថិ និង​លោក ឡេង ណា​វ៉ា​ត្រា ដែល​បាន​ចាប់ដៃ​ធ្វើ​ជំនួញ​រួមគ្នា​។ ក្រៅពី​ការប្រកាស​ជូន​ម៉ូតូ​ជា​កាដូ​សម្រាប់​ការបើក​គម្រោង​បណ្ដាក់ទុន​រួមគ្នា លោក ព្រាប សុ​ត្ថិ ក៏បាន​បញ្ជាក់​អោយដឹងពី​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​បោះទុន​រួមគ្នា​ជាមួយ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា រហូតដល់​ជាង​៥​លាន​ដុល្លារ លើ​គម្រោង​អចលនទ្រព្យ​នៅ​ផ្សារ​ព្រៃទទឹង​នោះដែរ​។

​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បញ្ជាក់ថា ការពិត​តម្លៃ​ដែល​បានប្រកាស​លក់​ក្នុង​គម្រោង​ដី​ឡូ​តិ៍ នៅ​តំបន់​ព្រៃទទឹង​នោះ​គឺ​ទាប​ណាស់​ទៅហើយ ប៉ុន្តែ​ដោយសារតែ​លោក​ចង់អោយមាន​ការចាប់​អារម្មណ៍ ពី​គម្រោង​បណ្ដាក់ទុន​រួមគ្នា​លើកដំបូង​រវាង​លោក និង​លោក ព្រាប សុវត្ថិ ទើប​លោក​សម្រេច​បន្ថែម​ម៉ូតូ​មួយគ្រឿង​ទៅទៀត ដែល​អាច​និយាយបានថា គម្រោង​ដី​ឡូ​តិ៍​មួយ​នេះ គឺ​លោក និង​លោក​ព្រាប សុវត្ថិ នឹង​លក់​អោយទាប​បំផុត ដើម្បី​អបអរ​ការចាប់​ដៃ​រប​ស់លោក ព្រាប សុវត្ថិ ក្នុង​គម្រោង​អ​ចនទ្រ​ព្យ​ជាមួយ​ខ្លួន​។​

​លោក​ថា គម្រោង​បោះទុន​រួមគ្នា​នេះ មិនមែន​ដោយសារតែ​លោក​ខ្វះ​ដើមទុន​ក្នុង​គម្រោង​ដី​ឡូ​តិ៍​នៅ​ផ្សារ​ព្រៃទទឹង​ផ្លូវជាតិ​លេខ​៣​នោះទេ ប៉ុន្តែ​បណ្ដាលមកពី​លោក​ព្រាប សុវត្ថិ គឺជា​អាយ​ដល​របស់លោក ហើយ ដោយសារតែ​លោក​យល់ថា វត្តមាន​របស់ លោក​ព្រាប សុវត្ថិ ជា​ភាគហ៊ុន នឹងធ្វើ​អោយ​ជំនួញ​ដី​ឡូ​តិ៍​របស់លោក​នឹង​កាន់​តែមាន​ទំនុកចិត្ត និង​កាន់​តែមាន​ទីផ្សារ​ជាង​មុន ទើប​លោក​សម្រេចចិត្ត​ចាប់​ដៃគូ​សហការ​។ ក្រៅពី​គម្រោង​ទិញ​ដី​រួមគ្នា​ដើម្បី​ពុះ​ឡូ​តិ៍ លោក និង​លោក ព្រាប សុវត្ថិ ក៏​ប្រកាស​ក្នុង​កិច្ចព្រមព្រៀង​ថា​សង់​បុរី​រួមគ្នា បន្ថែម​ពីលើ​គម្រោង​ទិញ​ដី​ពុះ​ឡូ​តិ៍ នៅ​តំបន់​ផ្សេងទៀត​ផងដែរ​៕ ល​