ព្រាប សុវត្ថិ ថ្លែងពីអារម្មណ៍ថា រំភើបក្រោយឃើញអ្នកឈ្នះរង្វាន់ឡានតម្លៃខ្ទង់ម៉ឺនៗដុល្លារ

448
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនហង្សម្ចាស់ដី ដែលជាអ្នកបង្កើត គម្រោងដីចម្ការ “ឋានព្រះឥន្ទ” បានរៀបចំពិធីជប់លៀង និងធ្វើពិធីចាប់ឆ្នោតប្រគល់ រថយន្ត Mazda ស៊េរីឆ្នាំ២០២០ មួយគ្រឿងជាលើកទី៣ យ៉ាងអធឹកអធម ជូនដល់ អតិថិជននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ តារាចម្រៀង ព្រាប សុវត្ថិ ដែលជា តារា កិត្តិយសនៅក្នុងពិធីនោះ មិនត្រឹមតែអះអាងថា លោកពេញចិត្តគម្រោង ចម្ការ ធុរ៉េននៅខេត្តកំពតប៉ុណ្ណោះទេ តែក៏បានបង្ហាញអារម្មណ៍រំភើបចំពោះម្ចាស់ចម្ការមួយរូប ដែលបានក្លាយជាម្ចាស់រថយន្ត និងជាកាដូដីចម្ការក្នុងពិធីចាប់រង្វាន់ក្នុងថ្ងៃនោះ ផង ដែរ។

លោក ព្រាប សុវត្ថិ បានថ្លែងក្នុងពិធីជប់លៀងនោះថា លោកមានអារម្មណ៍រំភើប យ៉ាងខ្លាំង ដែលបានជួបដោយផ្ទាល់ក្នុងពិធីជប់លៀងជូនដល់អតិថិជន ដែលសុទ្ធតែ ជា ម្ចាស់ចម្ការរបស់ក្រុមហ៊ុនហង្សមាស់ដី។ លោកថា គម្រោង”ឋានព្រះឥន្ទ” គឺជា គម្រោងមួយដ៏ល្អ ដែលក្រុមហ៊ុនបានបង្កើត ហើយពុះជាមួយហិកតាៗ ហើយបង់ រំលោះជូនពលរដ្ឋ ដោយមានទាំងក្រុមអ្នកជំនាញថែទាំ រហូតដល់បានផល។

លោកថា ខ្លួនក៏មានចម្ការក្នុងគម្រោងនេះដែរ នៅខេត្តកំពត ដោយសារតែ ស្រលាញ់ពេក។ អ្វីដែលលោកយល់ថាកាន់តែល្អទៅទៀតនោះ គឺក្រុមហ៊ុន ហង្សម្ចាស់ដី រមែងធ្វើពិធីជួបជប់លៀង ហើយផ្ដល់រង្វាន់ជាដីចម្ការ ជាការបញ្ចុះតម្លៃ និងផ្ដល់ជារថយន្ត Mazda ស៊េរី 2020 ជូនដល់អតិថិជនទៅទៀត ដែលមានន័យថា ទិញដីចម្ការ គឺបានទាំងចម្ការតកូនតចៅ ហើយបានទាំងរថយន្ត។ អតិថិជន ដែល ឈ្នះរង្វាន់រថយន្តតម្លៃម៉ឺនដុល្លារ ជាលើកទី៣នោះ គឺអ្នកស្រី កែវ វិចិត្ររចនា ជាអាជីវករ នៅរាជធានីភ្នំពេញ ដែលបានទិញចម្ការ១ហិកតារនៅខេត្តកំពត។ លោក ទទូចឲ្យអតិថិជនជឿជាក់លើគម្រោង”ឋានព្រះឥន្ទ” ដោយសារលោកក៏ជា អតិថិជន ផងដែរ។

លោក ហម ហាក់ ប្រធានផ្នែកលក់គម្រោង”ឋានព្រះឥន្ទ” បញ្ជាក់ រង្វាន់បញ្ចុះតម្លៃ ដីចម្ការ និងរថយន្ត Mazda 2020 ដែលបានផ្ដល់ជូននេះ នឹងបន្តផ្ដល់ជូនដល់ អតិថិ ជន ជាម្ចាស់ចម្ការបន្តទៀត ដើម្បីលើកទឹកចិត្តអ្នកទិញចម្ការក្នុងគម្រោងឋានព្រះឥន្ទ សប្បាយចិត្ត។ លោកថា រង្វាន់រថយន្ត នឹងត្រូវធ្វើឡើងក្នុងចំនួនច្រើនដងទៀត ដើម្បីឲ្យម្ចាស់ចម្ការគ្រប់ខេត្តដែលគម្រោងឋានព្រះឥន្ទ បានបើកសាខាបន្តឈ្នះ។ មកទល់ពេលនេះ គម្រោងចម្ការធុរ៉េន ចម្ការក្រញូង ចម្ការដូងក្រអូប និងចម្ការក្រូច កាន់តែមានការចាប់អារម្មណ៍កក់ទិញច្រើនឡើង ដោយសារតែដីចម្ការទាំងនោះ ជាដីទិញពីពលរដ្ឋ មិនមែនជាដីខ្យល់ ដីរដ្ឋ ដីជួល និងជាគម្រោងមានផែនការច្បាស់ លាស់ដើម្បីប្រគល់ជូនអតិថិជន៕