ព្រាប សុវត្ថិ នៅតែ​ត្រូវប៉ាន់​ជា​ហូរហែរ​

446
ចែករម្លែក
  • 47
    Shares

ដោយ​:បញ្ញា​សាស្ត្រ​/​ភ្នំពេញ​ ៖ ​ទោះបី​ត្រូវ​ចាក​ចេញទៅ​ប្រទេស​អាមេរិក នៅ​ថ្ងៃទី​២១ មីនា ខាងមុខនេះ​ក្តី ក៏​តារាចម្រៀង​លំដាប់​ប្រទេស លោក ព្រាប សុវត្ថិ នៅតែ​ចំណាយ​ពេល​ចំណាយ​កំលាំង​កើប​ប្រាក់ មិន​ថា​ដល់​ថ្ងៃ​ឡើង​យន្តហោះ មកដល់​ភ្លាមៗ​នោះទេ ពោល ព្រាប សុវត្ថិ នៅតែ​ត្រូវប៉ាន់​ចេញ​ច្រៀង​តាម​បណ្តា​ខេត្ត​ជា​ញឹកញាប់ ជាពិសេស លោក​ត្រូវបាន​ក្រុមហ៊ុន ហង្ស​ម្ចាស់​ដី ត្រូវចិត្ត​អញ្ជើញលោក​ចេញ​ច្រៀង​ស្ទើរតែ​គ្រប់​ខេត្ត​តែម្តង​។

ថ្វីត្បិតតែ​គេ​ដឹងថា តារាចម្រៀង ព្រាប សុវត្ថិ មាន​ទ្រព្យសម្បតិ្ត​សិបៗ​ម៉ឺន​ដុល្លារ តែ​ការចេញ​សម្តែង​ច្រៀង​រាំ តាម​បណ្តា​ខេត្ត​និង​ក្រៅប្រទេស នៅតែ​ទទួលបាន​ការអញ្ជើញ និង​ឆ្លើយតប​ទៅវិញ​ជាមួយនិង​វត្តមាន ដែល​មិន​ធ្លាប់​ធ្វើអោយ​ម្ចាស់​កម្មវិធី​ខកចិត្ត​ម្តងណា​ឡើយ​។

ឆ្លើយឆ្លង​ជាមួយនិង​អ្នកសារព័ត៌មាន តារាចម្រៀង​អាច​ក្តោប​បាន​តំណែង​ជិត​បី​ទស្សវត្ស រូបនេះ បញ្ជាក់ថា ទាន់​ឱកាសលោក​អាច​រកលុយ​បាន លោក​មិន​សម្រាក​នោះទេ បើទោះជា​លោក​ត្រូវ​ចេញ​សម្ដែង​នៅ​អាមេរិក​នៅ​ថ្ងៃ​២១ មីនា ដែល​គួរតែ​លោក​ផ្អាក​ទទួល​កម្មវិធី​ដើម្បី​ថែបំប៉ន​សុខភាព​។ យ៉ាងណាមិញ​លោក​ថា ក្រៅពី​ចង់បាន​លុយ ក៏​ដោយសារតែ​ហេតុផល​តែ​លោក​យល់ថា​គម្រោង “​ឋាន​ព្រះឥន្ទ​” ជា​គម្រោង​ល្អ​មួយ​ដែល​លោក​គួរតែ​រួមចំណែក​មកជួយ​បំផុស​ផងដែរ ទោះជា​លោក​ស្ថិតក្នុង​ដំណាក់​កាល​ជិត​ចេញទៅ​អាមេរិក ក៏​នៅតែ​ទទួល​ច្រៀង​មិន​ខ្វល់​ជិត​ឆ្ងាយ​។

លោ​កថា​ខ្លួន​ច្រៀង​អោយ​កម្មវិធី​នេះ​ជា​លើក​ទី​៣​ហើយ បន្ទាប់ពី​គម្រោង​បើក​នៅ​ប៉ោយប៉ែត និង​បាត់ដំបង​។ លោក​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ដែល​វិ​នោ​យោគ​លើ​ការប្រមូលទិញ​ដីស្រែ និង​ដី​ទំនេរ​របស់​ពលរដ្ឋ ដោយបាន​រៀបចំ​ក្រុមការងារ​អោយដាំ​ដុះ​ជា​ចម្ការ​ធុ​រ៉េ​ន ចម្ការ​ដូងក្រអូប និង​ជា​ចម្ការ​ប័​រ ហើយ​ពុះ​ជា​ហិកតាៗ​លក់​បង់​រំ​លោះ​ជូន​ពលរដ្ឋ​។

លោក​កាន់តែ​ចាប់អារម្មណ៍​ចំពោះ​គម្រោង​ពុះ​លក់​ចម្ការ​ធុ​រ៉េ​ន​នៅ​ខេត្តកំពត កាលពី​ថ្ងៃទី​១៤ មីនា ដោយ​លោក​ប្រកាសថា នោះ​ជាការ​វិនិយោគ​ដ៏​ល្អ​មួយ ដែល​ពលរដ្ឋ គួរតែ​រួមចំណែក ដើម្បី​ជា​ប្រយោជន៍​សម្រាប់​គ្រួសារ​ខ្លួន​ផង និង​សម្រាប់​សង្គម​ផង​។

លោក ហង្ស ព្រី​ន្ស​យ៉ា ម្ចាស់​គម្រោង​”​ឋាន​ព្រះឥន្ទ​” បាន​អះអាងថា វត្តមាន​របស់លោក ព្រាប សុវត្ថិ កាលពី​ថ្ងៃទី​១៤ មីនា គឺជា​គម្រោង​ប្រកាស​លក់​ដីចម្ការ​ធុ​រ៉េ​ន​នៅក្នុង​ខេត្តកំពត បន្ទាប់ពី​គម្រោង​លក់​ចម្ការ​ប័​រ និង ដូងក្រអូប នៅ​ខេត្ត​មណ្ឌល​គី​រី និង សៀមរាប ត្រូវបាន​ប្រកាស​។ គម្រោង​នេះ មិនមែនជា​ដី​ជួល ឬ ដី​សម្បទាន​នោះទេ ដោយពេល​បង់​ដាច់​ក្រុមហ៊ុន​ធានា​ជូន​ប្លង់រឹង និង​ធានា​មើលថែ ផលដំណាំ​អោយ​ពេញ​រយៈពេល​៦​ឆ្នាំ សម្រាប់​ចម្ការ​ធុ​រ៉េ​ន​នៅ​កំពត​។

លោក​បង្ហាញ​ការចាប់អារម្មណ៍​ដែល​អ​ចនទ្រ​ព្យ​កូនកាត់​មួយ​នេះ មាន​អ្នក​កក់​ទិញ​ច្រើន​សម្រាប់​ចម្ការ​ធុ​រ៉េ​ន បើទោះជា​ចម្ការ​ធុ​រ៉េ​ន ស្ថិតក្នុង​តំបន់​ថ្លៃ ត្រូវបាន​ប្រកា​សលក់ មួយ​ឡូ​តិ៍​(​មួយ​ហិកតារ​) ៤៥០០០​ដុល្លារ​៕B/

​ ​

#