ព្រិល​ក្រាស់​សង្កត់ពីលើ​ស្រល់ តែ​ស្រល់​នៅតែ​ឈរ​ត្រង់​យ៉ាងរឹងមាំ​

709
ចែករម្លែក
​លោក​វ៉ាង វិ​ន​ធៀន​( Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

ដោយៈ​លោក​វ៉ាង វិ​ន​ធៀន​( Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា/ ភ្នំពេញៈ​អំពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាម៉េរិក​។​ក្នុងពេល​ថ្មីៗ​នេះ មិត្ត​កម្ពុជា​និង​ស្ថាប័ន​សារព័ត៌មាន​ជាច្រើន​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាម៉េរិក ដោយ​ព្រួយបារម្ភ​ថា​ប្រទេស​មហាអំណាច​ទាំងពីរ​នឹងមិន​អត់អោន​ឲ្យ​គ្នា ហើយ​ទុក​ឲ្យ​ភ្លើង​នៃ​សង្គ្រាម​នេះ​កាន់តែ​រីក​ឆេះ​ធំ​ឡើងៗ និង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ដែល​អាច​នាំ​ឲ្យ​មាន ផលប៉ះពាល់​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក និង​របៀបរៀបរយ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ ពិសេស អាច​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​ផ្ទាល់​របស់​ប្រទេស​នានា​បូក​រួមទាំង​កម្ពុជា​ផងដែរ​។ ធាតុពិត​នៃ សង្គ្រាម​ពាណិជ្ជកម្ម​ចិន និង​អាម៉េរិក​មាន​សភាព​បែប​ណា​? ចិន និង​អាម៉េរិក​នឹង​ដោះស្រាយ​បញ្ហា​វិវាទ ពាណិជ្ជកម្ម​ទ្វេភាគី​យ៉ាងដូចម្ដេច​? ប្រទេស​កម្ពុជា​អាចនឹងទទួល​រង​ឥទ្ធិពល​ពី​ទំនាស់​ពាណិជ្ជកម្ម​ចិន និង អាមេរិក​ដែរឬទេ​? ខ្ញុំ​រីករាយ​នឹង​បញ្ជាក់ជូន​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម ៖


​១. សហរដ្ឋ​អាម៉េរិក គឺជា​ដើមចម​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាម៉េរិកៈ​
ការពិត​តែង​ជម្នះ លើ​សង្គ្រាមពាក្យសម្ដី​នានា ជាពិសេស​សម្ដី​ដែល​មិនមាន​មូលដ្ឋាន​ត្រឹមត្រូវ​។ ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៨ រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​បាន​បង្កជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ជា​លក្ខណៈ​ឯក​ត្តោ​ភាគី ប្រទេស​ចិន មិនមាន​វិធី​ផ្សេង​ឡើយ​ក្រៅពី​ចាត់​ឲ្យ​មាន​វិធានការ​ក្នុងការ​ឆ្លើយតប​ទៅវិញ ដើម្បី​ការពារ​កិត្តិយស​ជាតិ និង​អត្ថប្រយោជន៍​ជូន​ប្រជាជន​ខ្លួន​។ ស្របពេល​ជាមួយគ្នា​នោះ​ប្រទេស​ចិន​តែង​រក្សា​គោលជំហ​ដោះស្រាយ វិវាទ​តាមរយៈ​កិច្ចសន្ទនា ដោយបាន​រៀបចំ​ឲ្យ​មាន​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​ដល់​ទៅ ១១ លើក កិច្ចចរចា​ទ្វេភាគី​ធ្លាប់​ទទួលបាន​ការវិវឌ្ឍ​ធំ​មាន​ចំនួន​បី លើក​ដែល​សម្រេចបាន​កុងសង់ស៊ីស​សំខាន់​រួមគ្នា​។ ប៉ុន្តែ​ជា​រៀងរាល់​លើក នៅពេលដែល​ទឹកប៊ិច​នៃ​ខ្លឹមសារ​កុងសង់ស៊ីស​មិនទាន់​ទាំង​ស្ងួត​ផង ភាគី​អាម៉េរិក ស្រាប់តែ​ប្រែ​ក្រឡាស់ លោភលន់​ហួសហេតុ បន្ត​លើកឡើង​ពី​សំណូមពរ​ដែល​មិន​សម​ហេតុផល ឥត​ប្រមាណ​។ ប្រទេស​ចិន​មាន​ពាក្យស្លោក​មួយ​ពោលថា “​រឿង​អ្វីមួយ​មិនគួរ​ប្រព្រឹត្ត​លើសពី​បី​ដង​ទេ​”​។​ទម្លាប់​អាក្រក់​គ្មាន​ភាព​សច្ចៈ និង​ល្បិចកល​ដដែលៗ​របស់​អាម៉េរិក​បាន​រំលេច​ចេញ​យ៉ាង​ជាក់ច្បាស់​។ នេះ​ជា​ភស្ដុតាង​ច្បាស់ក្រឡែត​! ។​អាម៉េរិក គឺជា​អ្នក​ញុះញង់​បង្ក​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ចិន​និង​អាម៉េរិក​យ៉ាងពិត​ប្រាកដ​។ ជា​“​បុគ្គល​ក្បត់ពាក្យសន្យា​”“​បុគ្គល​មាន​ជំហ​រាថយ​”​ពិតប្រាកដ​។​ទំនួល​ខុសត្រូវ ចំពោះ​ឧបសគ្គ​យ៉ាងធ្ងន់ធ្ងរ​ក្នុងជំនួប​កិច្ចចរចា​ពាណិជ្ជកម្ម​ចិន និង​អាមេរិក ស្ថិតនៅលើ​អាម៉េរិក​ទាំងស្រុង​។​


​២.​សហរដ្ឋ​អាម៉េរិក​បានក្លាយ​ជា​“​បុគ្គល​បង្ក​ភាពស្មុគស្មាញ​” ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក និង​របៀបរៀបរយ​ពាណិជ្ជកម្ម​អន្តរជាតិៈ​
សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច គឺជា​លំនាំ​សម័យកាល​មួយ​ដែល មិនអាច​រារាំង​បាន​, អភិរក្សនិយម​គឺជា​សត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ​។​ការដែល​សហរដ្ឋ​អាម៉េរិក ជ្រើសរើស​សកម្មភាព​បំពាន​ដោយ​អំណាច​លើ​ផ្នែក​ពាណិជ្ជកម្ម​ចំពោះ​ប្រទេស​នានា​រួមទាំង​ប្រទេស​ចិន​នោះ មិន​ត្រឹម​គំរាមកំហែង​ដល់​គុណប្រយោជន៍​ចិន និង​អាម៉េរិក​ផ្ទាល់​ទេ ថែមទាំង​បង្ក​ជាការ​បំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ​ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​របៀបរៀបរយ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៀតផង​។ ទីមួយ គឺជា​ការប៉ះពាល់​ដល់​តួនាទី​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។ សហរដ្ឋ​អាម៉េរិក យោងតាម​ច្បាប់​ក្នុងប្រទេស​ខ្លួន បើក​ការស៊ើបអង្កេត​លក្ខណៈ​ឯក​ត្តោ​ភាគី​ចំពោះ​ប្រទេស​ដទៃ និង​ចាត់វិធានការ​តំឡើង​ពន្ធគយ​លើ​ពួកគេ នេះ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​លក្ខខណ្ឌ​ពាក់ព័ន្ធ​ផ្សេងៗ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នាំ​ឲ្យ​ប្រព័ន្ធ ពាណិជ្ជកម្ម​ពហុភាគី និង​របៀបរៀបរយ​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រឈម​នឹង​ការគំរាមកំហែង​ខ្លាំង​។ ទី​ពីរ គឺជា​ការប៉ះពាល់​ដល់​ស​ន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។ សហរដ្ឋ​អាម៉េរិក បន្ត​បន្ថែម​កម្រិត​ជម្លោះ ពាណិជ្ជកម្ម និង​ដំឡើង​ពន្ធគយ​ថ្មី រុញច្រាន​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​មិនមាន​វិធី​ផ្សេង​ឡើយ​ក្រៅពី​ចាត់ វិធានការ​ទប់ទល់​ប​ក​វិញ ធ្វើ​ឲ្យ​របៀបរៀបរយ​ពាណិជ្ជកម្ម​ពិភពលោក​មាន​ភាព​រញ៉េរញ៉ៃ រាំងស្ទះ​ដំណើរ ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក បង្ក​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់​ចូលក្នុង “​អន្ទាក់​នៃ​ការដើរ ថយក្រោយ​”​។ ទី​បី គឺជា​ការប៉ះពាល់​ដល់​លំនឹង​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម និង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ពិភពលោក​។ ចិន និង​អាម៉េរិក គឺជា​តំណ​ភ្ជាប់​សំខាន់​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម និង​ខ្សែសង្វាក់ ផ្គត់ផ្គង់​ពិភពលោក​។ ផលិតផល​សម្រេច​ដែល​នាំ​ចេញពី​ចិន ទៅកាន់​ទីផ្សា​សហរដ្ឋ​អាម៉េរិក រួមមាន​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច និង​គ្រឿងបន្លាស់​ដែល​នាំចូល​មកពី​ប្រទេស​ដទៃ​ជាច្រើន​។ ការដែល​សហរដ្ឋ​អាម៉េរិក​ដំឡើង​ពន្ធ​នាំចូល​ចំពោះ​ផលិតផល​ចិន នាំ​ឲ្យ​សហគ្រាស​ឆ្លង​ប្រទេស​ជាច្រើន​រួមទាំង​សហគ្រាស​អាម៉េរិក​ផ្ទាល់​ដែលមាន​កិច្ចសហការ​ជាមួយ​សហគ្រាស​ចិន​ទទួលរង​គ្រោះ ព្រមទាំង ជះឥទ្ធិពល​ដល់​សន្ដិសុខ និង​លំនឹង​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទាំងមូល​ទៀតផង​។​


​៣. ប្រទេស​ចិន ប្រកាន់​គោលការណ៍ “​ស្មើភាព ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក និង​សច្ចៈ​ភាព​” ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​ដោះស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ចិន និង​អាម៉េរិកៈ​
តើ​ត្រូវ​ដោះស្រាយ វិវាទ​ពាណិជ្ជកម្ម​ចិន និង​អាម៉េរិក​ដោយ​វិធី​ណា​? ឥរិយាបថ​របស់​ចិន​មាន​ភាពច្បាស់លាស់ និង​មិន​ងាករេ​ទេ នោះ​គឺ​ការធ្វើ​ឲ្យ​បាន​នូវ “​ចំណុច​ដាច់ខាត​ពីរ​”​។​ទីមួយ​គឺ​ដាច់ខាត​ត្រូវតែ​គោរព​គ្នា​ទៅវិញទៅមក​និង​ទទួលផល​ប្រយោជន៍​ស្មើភាព គោរព​របប​សង្គម ប្រព័ន្ធ​សេដ្ឋកិច្ច មាគ៌ា​អភិវឌ្ឍន៍ និង​សិទ្ធិ​របស់​ភាគី​សងខាង​, គោរព​អត្ថប្រយោជន៍​ស្នូល និង​បញ្ហាសំខាន់​របស់​ភាគី​ជា​ដៃគូ ដើម្បី​ឈានទៅ​សម្រេចបាន​កិច្ចព្រមព្រៀង ចុងក្រោយ​ដែល​ដាច់ខាត​ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក និង​ទទួលជោគជ័យ​រួម ហើយ​មិនអាច​យក​សិទ្ធិ អភិវឌ្ឍន៍​របស់​ភាគី​ម្ខាង​ជា​តម្លៃ​លះបង់ រឹតតែ​មិនអាច​បង្ក​ផលប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់​ប្រទេស ណាមួយ​បានឡើយ​។ ទី​ពីរ​គឺ​ដាច់ខាត​ត្រូវតែដើរ​សំដៅ​ទៅរក​គោលដៅ​រួមគ្នា​ដោយមាន​សច្ចៈ​ភាពជា​គោល ។​ភាគី​ទាំងពីរ​ត្រូវ​យោគយល់​គ្នា​ទៅវិញទៅមក និង​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដោយ​ប្រកាន់យក​សច្ចៈ​ភាពជា​គោល ហើយ​ត្រូវគោរព​ពាក្យសន្យា​របស់​ខ្លួន​។ កាលណា​សម្រេច​បានជា​កិច្ចព្រមព្រៀង​មួយ ត្រូវអនុវត្ត​ដោយ យកចិត្តទុកដាក់ ពិតប្រាកដ និង​គ្រប់​ជ្រុងជ្រោយ មិនត្រូវ​ផ្លាស់ប្ដូរ​គោលជំហ និង​ក្រឡាស់សម្ដី​ឥតឈប់ឈរ នោះទេ​។ ចិន​នៅតែ​បន្ត​ជឿជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម​គ្មាន​អ្នក​ជោគជ័យ​ទេ កិច្ចចរចា​ទើប​ជា​មាគ៌ា ត្រឹមត្រូវ​មួយ​។ ចិន​នៅតែ​បន្ត​យល់ឃើញថា កាលណា​ចិន និង​អាម៉េរិក​សាមគ្គី​គ្នា ប្រទេស​ទាំងពីរ នឹង​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក តែ​ប្រសិនបើ​ប្រឆាំង​គ្នា នោះ​នឹង​នាំមក​តែ​ភាព​វិនាស​ប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការ​ទើប​ជា​ជម្រើស​ត្រឹមត្រូវ​តែមួយគត់​សម្រាប់​ភាគី​ទាំងពីរ​។ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ ត្រូវមាន​គោលការណ៍ កិច្ចចរចា​ត្រូវមាន​បន្ទាត់​អប្បបរមា​, ចំពោះ​បញ្ហា​ដែល​ប៉ះពាល់​នឹង​គោលការណ៍​ចម្បង ចិន​នឹងមិន​ចុះ​ញ៉ម​ជាដាច់ខាត​។ លោក​សេនាប្រមុខ ចិន យី​(Chen Yi )​របស់​ចិន​ធ្លាប់បាន​ពោលថា “​ព្រិល​ក្រាស់ សង្កត់ពីលើ​ស្រល់ តែ​ស្រល់​នៅតែ​ឈរ​ត្រង់​យ៉ាងរឹងមាំ​”​។ ប្រជាជន​ចិន​ធ្លាប់​ឆ្លងកាត់​បញ្ហា​ប្រឈម ប្រកបដោយ​ហានិភ័យ​ច្រើន​រាប់មិនអស់ និង​ជម្នះ​បាន​ឧបសគ្គ​រារាំង​យ៉ាងច្រើន​សន្ធឹក​។ យើង​នឹងមិន​ភ័យ ខ្លាច​ចំពោះ​ការ​បន្លាច ឬ​រលំ​ដោយសារ​សម្ពាធ ឬ​ដួល​ដោយ​ការវាយប្រហារ​នោះទេ​។ ចំពោះ​សង្គ្រាម ពាណិជ្ជកម្ម​ដែល​បង្កឡើង​ដោយ​ចេតនា​របស់​សហរដ្ឋ​អាម៉េរិក ចិន​នឹងមិន​ខ្លាចញញើត​ចំពោះ​សម្ពាធ ណាមួយ​ឡើយ ទោះបី​យើង​មិន​រីករាយ​ក្នុងការ​វាយប្រហារ តែ​យើង​មិន​ខ្លាច​ក្នុងការ​វាយបក​ទៅវិញ​ទេ ក្នុងដំណាក់កាល​ចាំបាច់​យើង​នឹង​មិនមាន​វិធី​ផ្សេង​ឡើយ​ក្រៅពី​ការវាយប្រហារ​តប​វិញ​។ បើ​ចង់​ចរចា យើង បើកទ្វារ​ស្វាគមន៍ តែបើ​ចង់វាយ យើង​នឹង​កំដរ​ដល់ទី​បញ្ចប់​។


៤.​ប្រទេស​ចិន​នឹង​ចាប់ដៃ​ជាមួយ​កម្ពុជា​រួមជាមួយ​ប្រទេស​ដទៃ ដើម្បី​រួមគ្នា​ថែរក្សា​ពហុភាគី​និយម និង​របៀបរៀបរយ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិៈ​
សម្បក​ក្រៅ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​ចិន និង​អាម៉េរិក​មើលទៅ គឺជា​បញ្ហា​ពាណិជ្ជកម្ម តែ​តាមពិត​នេះ​គឺជា​ការប្រកួតប្រជែងរ​វាង​ទស្សនៈ​ពីរ​ស្ដីពី​ពហុភាគី​និយម​លក្ខណៈ បើកចំហ​របស់​ចិន និង​គាំពារ​និយម​លក្ខណៈ​ឯក​ត្តោ​របស់​សហរដ្ឋ​អាម៉េរិក និង​ជា​ល្បែង​ប្រយុទ្ធ​រវាង​គំរូ នៃ​ទំនាក់ទំនង​អន្តរជាតិ​ពីរ​ប្រភេទ​ស្ដីពី​ឯករាជ្យ​ប្រឆាំងនឹង​ការបំពាន​ដោយ​អំណាច​របស់​ចិន និង​សម្ពាធ គាបសង្កត់​ដោយ​អំណាច​របស់​សហរដ្ឋ​អាម៉េរិក​។ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ប្រទេស​ចិន និង​កម្ពុជា មាន​កុងសង់ស៊ីស​យ៉ាង​ទូលំទូលាយ​ក្នុង​ទស្សនៈ​រក្សា​ការពារ​ពហុភាគី​និយម ជំរុញ​ពាណិជ្ជកម្ម​សេរី ។​ល​។ ថ្មីៗ​នេះ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​រួមជាមួយ​លោក ឈាង វណ្ណា​រិ​ទ្ធ នាយក វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី លោក ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា និង​សាស្ដ្រាចារ្យ ជំនាញ​ដទៃទៀត​បានទទួល​បទ​សម្ភាសន៍​ជាមួយ អ្នកសារព័ត៌មាន និង​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​ទស្សនៈ​ពាក់ព័ន្ធ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ចិន និង​អាម៉េរិក ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក គឺជា​ទង្វើ​បំផ្លាញ អ្នកដទៃ និង​មិន​នាំ​ផលប្រយោជន៍​ដល់​ខ្លួន ហើយ​ជា​សកម្មភាព​មិនមាន​ភា​ព​ទទួលខុសត្រូវ និង​សូម កោតសរសើរ​ជាខ្លាំង​ចំពោះ​ភាព​នឹងធឹង​ក្នុងការ​ឆ្លើយតប​នឹង​ជម្លោះ​ពាណិជ្ជកម្ម​របស់​ចិន ព្រមទាំង​វាយ តម្លៃ​ខ្ពស់​ចំពោះ​គំ​និង​ផ្ដួចផ្ដើម​“​ខ្សែក្រវាត់​និង​ផ្លូវ​”​និង​ទស្សនៈ​សហគមន៍​ជោគវាសនា​រួម​របស់​ចិន ដែល​នាំ មក​នូវ​កាលានុវត្តភាព​ថ្មី​សម្រាប់​កិច្ចអភិវឌ្ឍន៍​តំបន់ និង​អន្តរជាតិ​។ ភាគី​ចិន​មានការ​កោតសរសើរ​ខ្ពស់ ចំពោះ​មតិ​ពាក់ព័ន្ធ​របស់​ឥស្សរជន​ប្រកបដោយ​ចំណេះដឹង​របស់​កម្ពុជា ដូចជា​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាដើម​។


​កាលពី​ថ្ងៃទី​១១ ខែមិថុនា ខ្ញុំ​បាន​ចូលរួម​កម្មវិធី​ចុះហត្ថលេខា​រោងចក្រ​អគ្គិសនី អនុភាព ៤០០ មេ​ហ្គា​វ៉ា​ត់របស់​កម្ពុជា​។ ម្ចាស់​គម្រោង​មួយ​នេះ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បរិក្ខា​ប្រើប្រាស់​ត្រូវបាន​ផលិត ដោយ​ប្រទេស​អាល្លឺម៉ង់ និង​ហ្វាំ​ង​ឡង់ រីឯ​វិស្វកម្ម​ស៊ីវិល និង​ការដំឡើង​បរិក្ខា​របស់​គម្រោង​ត្រូវបាន​រ៉ាប់រង​ដោយ​ក្រុមហ៊ុន​ចិន​។ គម្រោង​មួយ​នេះ បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ ពហុភាគី ដែល​នឹង​ផ្តល់​ប្រយោជន៍​ទៅវិញទៅមក​និង​ទទួលជោគជ័យ​រួម ហើយ​បង្ហាញ​ឲ្យ​ឃើញ​ពី គោលការណ៍ “​រួម​ពិភាក្សា រួម​កសាង និង​រួម​ទទួលផល​” នៃ​គំនិត​ផ្ដួចផ្ដើម “​ខ្សែក្រវាត់ និង​ផ្លូវ​” ផងដែរ​។ ភាគី​ចិន​រីករាយ​នឹង​សហការ​ជាមួយ​ភាគី​កម្ពុជា​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសម្របសម្រួល​ពហុភាគី រួមគ្នា បន្ត​ប្រកាន់ខ្ជាប់​ពហុភាគី​និយម ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែលមាន អង្គការ​ពាណិជ្ជកម្ម ពិភពលោក​ជា​ស្នូល ជំរុញ​កសាង​ទំនាក់ទំនង​អន្តរជាតិ​ថ្មី​ដែល​គោរព​គ្នា​ទៅវិញទៅមក យុត្តិធម៌​ស្មើភាព និង​សហប្រតិបត្តិ​ការជោគជ័យ​រួម​។ ភាគី​ចិន​នឹង​បន្ត​បង្កើត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ត្រីភាគី និង​ពហុភាគី នៅ​កម្ពុជា ស្របពេល​នឹង​បានផ្ដល់​ប្រយោជន៍​ទៅវិញទៅមក និង​សម្រេច​ជោគជ័យ​រួម​ហើយ យើង​នឹង​បាន ចូលរួមចំណែក​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។


​ភាគី​ចិន​រីករាយ​រួមគ្នា​ជាមួយ​ភាគី​កម្ពុជា ខិតខំ​អនុវត្ត​ផែនការ​សកម្មភាព​សហ​គម​ន៍​ជោគវាសនា​រួម​រវាង ចិន និង​កម្ពុជា ជំរុញ​ឲ្យ​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​កម្ពុជា​រីកចម្រើន លូតលាស់​កាន់តែ​ប្រសើរ​ក្នុង​យុគសម័យ​ថ្មី​។ ខ្ញុំ​ជឿជាក់ថា ចិន និង​កម្ពុជា​បន្ត​រក្សា​ទំនុកចិត្ត​នយោបាយ បាន​យ៉ាង​ល្អ​ក្នុង​រយៈពេល​វែង និង​កម្ពុជា​បន្ត​រក្សា​ការជឿជាក់​គ្នា​ទៅវិញទៅមក​ប្រកបដោយ​មិត្ត​ភាពល្អ​ក្នុង កិច្ចការ​នយោបាយ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​មាន​ភាព​ស្អិតរ​មួ​ត ដែល​នឹង​ជំរុញ​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ការអភិវឌ្ឍន៍​នៃ​ប្រទេស​ទាំងពីរ ហើយនឹង​នាំមក​នូវ​ភាពសុខដុមរមនា​ជូន​ដល់​ប្រជាជន​ទាំងពីរ ប្រទេស​៕សរន