ព្រិល​ធ្លាក់​ក្រាស់​ជា​ប្រវត្តិសាស្ត្រ បង្កើតបានជា​ជញ្ជាំង​កម្ពស់​ជាង ១០ ម៉ែត្រ ​អម​សងខាង​ផ្លូវ​

325
ចែករម្លែក
  • 54
    Shares

​រូបភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ បង្ហាញ​ពី​ព្រិល​ទឹកកក​ដែលមាន​កម្រាស់​រហូតដល់ទៅ​ប្រមាណ ១៣​ម៉ែត្រ ​នៅ​សប្តាហ៍​នេះ​ ដែល​គ្របដណ្ដប់​មួយ​ភាគ​ធំ​នៃ​តំបន់​រមណីយដ្ឋានជិះ​ស្គី ស្ក្វ វែ​លី អែល​ផា​ញ មី​ដូ​វ​ស៍ (Squaw Valley Alpine Meadows) នៅ​ជួរ​ភ្នំ​សៀ​រ៉ា នី​វ៉ា​ដា (Sierra Nevada) សហរដ្ឋអាម៉េរិក​។
​ ​
នៅពេល​ព្រិល​ទឹកកក​ដ៏​ក្រាស់​ត្រូវបាន​ក្រុមការងារ​ឈូស​ចេញពី​ផ្លូវ ដែល​នៅ​ជិត​បឹងទឹកសាប ថា​ហូ (Lake Tahoe) វា​បង្កើតបានជា​ជញ្ជាំង​ទឹកកក​យ៉ាងខ្ពស់​គួរឱ្យ​ស្ញើប​អមសងខាង​ផ្លូវ​។​
​ ​
រមណីយដ្ឋាន​ជិះ​ស្គី​ខាងលើនេះ​បានប្រកាសថា ខ្លួន​នឹង​ពង្រីក​រដូវ​កាល​ជិះ​ស្គី​របស់ខ្លួនរហូតដល់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំនេះ ​ដោយសារ​ព្រិល​ទឹកកក​បាន​ធ្លាក់​ក្រាស់​ជា​ប្រវត្តិសាស្ត្រ ក្រោយពេល​មាន​ព្យុះ​កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​វា​យ៉ាងណា សូម​មើល​រូបភាព​ខាងក្រោម​ទាំង ៕ ប្រែ​ម្រួ​លៈ ខុម​/Ha