ព្រី​ន​មុខ​របស់ខ្លួន​ធំៗ​លើ​ប៊ី​គី​នី ហើយ​ឱ្យ​មិត្តស្រី​ស្លៀក​ព្រោះ​ខ្លាច​ប្រុសៗ​តាម​ចែចង់

256
ចែករម្លែក

បុរស​ម្នាក់​បានធ្វើឱ្យ​មិត្តភក្តិ និង​គូ​ដណ្ដឹង​នឹក​ហួសចិត្ត និង​ផ្ទុះសំណើច​ឡើង​ចុកពោះ​បន្ទាប់ពី គាត់​ទិញ​ឈុត​ប៊ី​គី​នី​ដែលមាន​ព្រី​ន​មុខ​របស់ខ្លួន​ធំៗ​ទាំង​ខាងមុខ និង​ខាងក្រោយ​ជូន​គូ​ដណ្ដឹង ដើម្បីឱ្យ​ប្រុស​ឈប់​តាម​ចែចង់​នាង​នៅតាម​ឆ្នេរ​ខ្សាច់​។
​ ​
​នាង ភែ​ត​ធី (Patty) ដែលជា​អនាគត​ភរិយា​របស់​បុរស​ច្រឡឺម ផេ​ដ្រូ ឃុ​កកូ​វី​ឡូ វី​តូ​ឡា (Pedro Cuccovillo Vitola) មាន​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram មួយ​ដែល​ពេញ​ទៅ ដោយ​រូបថត​ដើរលេង​តាម​ឆ្នេរ​ខ្សាច់ និង​បង្ហាញ​ពី​ឈុត​ប៊ី​គី​នី​ពេញ និយម​ច្រើន​ម៉ូត​ចេញពី​ហាង Pretty Little Thing និង Glassons​។
​ ​
​ដោយ​ដឹងថា គូ​ដណ្ដឹង​របស់ខ្លួន​ស្រលាញ់​ចូលចិត្ត​ឈុត​ប៊ី​គី​នី​ខ្លាំង ផេ​ដ្រូ ដែលជា​អតីត​ផលិតករ វិទ្យុ​ក្នុង​កម្មវិធី Kyle and Jackie O Show នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី បានសម្រេច​ចិត្ត ទិញ​ប៊ី​គី​នី ដែល​នាង​រក​ទិញ​តាម​អន​ឡាញ មិនបាន​។ នោះ​គឺ​ឈុត​ប៊ី​គី​នី ដែលមាន​ព្រី​ន​រូប​មុខ របស់គាត់​ធំៗ​ដូច​បានឃើញ​ស្រាប់​៕ ប្រែ​សម្រួលៈ​ខុម​