ព្រី​យ៉ាន់​កា ប្រឈម​ការអំពាវនាវ​ឱ្យ​ដកហូត​តំណែង​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​អ​.​ស​.​ប បន្ទាប់ពី​នាង​និយាយ​គាំទ្រ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន

312
ចែករម្លែក

​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​មួយរូប​បាន​អំពាវនាវ​ឱ្យ​បណ្តេញ​តារា​សម្តែង​ឥណ្ឌា ព្រី​យ៉ាន់​កា ឆូ​ប​ប្រា ចេញពី​តំណែង​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​ជុំវិញ​ការសរសេរ​លើ Twitter របស់​នាង​ក្នុងការ​គាំទ្រ​កងកម្លាំងប្រដាប់អាវុធ​ឥណ្ឌា​។​

​ឆូ​ប្រា ត្រូវបាន​ចោទប្រកាន់​ពីបទ “​ជំរុញឱ្យមាន​ស​ង្គ្រា​មនុ​យ​ក្លេ​អ៊ែរ​” បន្ទាប់ពី​សរសេរ​ពាក្យ​ថា “​ចៃ​ហ៊ី​ន​” ដែល​មានន័យថា “​ជយោ​ឥណ្ឌា​” ក្នុងពេល​កំពុងមាន​វិបត្តិ​រវាង​ឥណ្ឌា និង ប៉ា​គី​ស្ថាន​ក្នុង​ខែកុម្ភៈ​។​

​ការខឹង​សម្បារ​ជុំវិញ​ការសរសេរ​នៅលើ Twitter របស់​នាង​បាន​ផ្ទុះឡើង​ជាថ្មី​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ចំពេល​មាន​ភាព​តានតឹង​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ ហើយ​ឆូ​ប្រា​បាន​ប្រឈមមុខ​ជាមួយ​ស្ត្រី​ប៉ា​គី​ស្ថាន​ម្នាក់ ដែល​ហៅ​នាង​ថា​ជា​មនុស្ស​លាក់ពុត​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​។​

​កាលពី​ថ្ងៃ​ពុធ​ទី​២១​សីហា រដ្ឋមន្ត្រី​សិទ្ធិមនុស្ស​របស់​ប៉ា​គី​ស្ថាន​លោកស្រី ស៊ី​រី​ន ម៉ា​ហ្សា​រី បាន​សរសេរ​លិខិត​ទៅ​អង្គការ​យូ​នី​សេ​ហ្វ​ដើម្បី​អំពាវនាវ​ឱ្យ​បណ្តេញ​នាង​ឆូ​ប្រា​ចេញ​។​

​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ឥណ្ឌា​ពីបទ “​បោសសម្អាត​ជនជាតិភាគតិច​” និង “​ហ្វា​ស៊ី​ស​និយម​” លោកស្រី​រដ្ឋមន្ត្រី​បាន​និយាយថា “​នាង​ឆូ​ប្រា​បាន​គាំទ្រ​ជំហរ​របស់​រដ្ឋាភិបាល​ឥណ្ឌា​មួយ​នេះ ហើយ​ក៏បាន​គាំទ្រ​ការ​គំរាម​នុយក្លេអ៊ែរ ដែល​បានដាក់​ចេញមក​លើ​ប៉ា​គី​ស្ថាន​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌា​ផងដែរ​”​។​

​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​រូបនេះ​បាន​បន្ដថា “​អ្វីៗ​ទាំងអស់នេះ​គឺ​ប្រឆាំងនឹង​គោលការណ៍​សន្តិភាព​និង​សុ​ឆន្ទៈ​ទាំងស្រុង ដែល​នាង​ឆូ​ប្រា​សន្ម​ត់​ប្រកាន់ខ្ជាប់​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​សន្តិភាព​”៕ ដោយ៖ កញ្ញាដាលីស

នាង ព្រី​យ៉ាន់​កា ឆូ​ប្រា
#