ព្រឹកនេះជំនួបទី៣៧របស់សម្តេច​តេ​ជោជាមួយ​តំណាង​កម្មករ និ​យោ​ជិ​ក​នៅ​កោះ​ពេជ្រ​

955
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​អញ្ជើញ​ជួប​ជា​ប្រធាន​រដ្ឋបាល ប្រធាន​ក្រុម ប្រធាន​ផ្នែ ក ជំនួយការ​នៅតាម​រោងចក្រ​សរុប​ជាង​បួនពាន់ នាក់ ដែលមកពី​រោងចក្រ​ចំនួន​៤៩ ក្នុង​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ។​

ចាប់តាំងពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ បាន​ជួប​កម្មករ កម្មការិនី​ចំនួន ៣៦​លើក​រួចមក​ហើយ​​។ ក្នុងជំនួប ៣៦​លើក​កន្លងមក​នោះ មាន​កម្មករ កម្មការិនី​សរុប​ជាង ៤៤​ម៉ឺន​នាក់​ហើយ បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​។​

តាមរយ​:​កម្មវិធី​សំណេះសំណាល​នេះ សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី បាន​រកឃើញ​បញ្ហា​ប្រឈម​ជាច្រើន​របស់​កម្មករ កម្មការិនី ក្នុងការ​បម្រើ​ការងារ​របស់​ពួកគេ ហើយក៏​បានផ្តល់​ដំណោះស្រាយ​ជា​បន្តបន្ទាប់​។

សម្តេច​តេ​ជោ ក៏បានផ្តល់​នូវ​កញ្ចប់​អត្ថប្រយោជន៍​ជា​បន្តបន្ទាប់​ដល់​បងប្អូន​កម្មករ កម្ម ការិនី ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព ការរក្សា និង​បង្កើត​ការងារ​ជូន​កម្មករ និយោជិត ការសម្រួល​ដល់​ការវិនិយោគ ការលើក​កម្ពស់ជីវភាពរបស់កម្មករនិយោជិតនិងនិយោជកចំពោះខ្លឹមសារនៃជំនួបរស្មីកម្ពុជានឹងជម្រាបជូននៅពេលបន្ទាប់​៕មន

#