ព្រឹកនេះបណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ម៉ាសា​ហ៊ី​កូ កូ​មួ​រ៉ា អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី

993
ចែករម្លែក
បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ម៉ាសា​ហ៊ី​កូ កូ​មួ​រ៉ា អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី (រូបក្រុមការងារ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សេចក្តីរាយការណ៍​ពី​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹងថា​នៅ​ម៉ោង ១០:៣០​ព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ម៉ាសា​ហ៊ី​កូ កូ​មួ​រ៉ា​(Masahiko Komura) អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​( Liberal Democratic Party)​នៅ​ទីស្នាក់ការ គណបក្ស​។​

​ប្រភព​ដដែល​បន្តថា​ក្នុងជំនួប​សម្ដែង​ការគួ​សម​ខាងលើ ភាគី​ទាំង​ពីរបាន​ពិភាក្សា​លើ​តួនាទី​កាតព្វកិច្ច​របស់​គណបក្ស នយោបាយ​ក្នុងការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ​។​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផង​ដែរ​លើ​ការបង្កើត​ទំនាក់ទំនង​រវាង​យុវជន​គណបក្ស​ទាំងពីរ​។​
​គួរ​បញ្ជាក់ថា​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​២៤​ដល់ទី​២៩​ខែមេសា​។​ជា​ទស្សនកិច្ច​តប​តាម​សេចក្តី​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​៕​មន​

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ម៉ាសា​ហ៊ី​កូ កូ​មួ​រ៉ា អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី