ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន កំពុងជួបប្រជុំជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនិងទីភ្នាក់ងារប្រចាំនៅកម្ពុជា

514
ចែករម្លែក

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០១៩នេះបានអនុញ្ញាតឲ្យ លោក ស្រី ប៉ូលីន ថាមេស៊ីស(Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនិងប្រតិភូនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិប្រចាំ នៅកម្ពជាចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក​ម្ពុជាកំពុងជួបប្រជុំជាមួយអ្នក
សម្របសម្រួលអង្គការសហប្រជាជាតិនិងប្រតិភូនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅវិមានសន្តិភាព។ (រូបថត លោក កុក គី )

ជារៀងរាល់ឆ្នាំសម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែជួបប្រជុំជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនិងប្រតិភូនៃទីភ្នាក់ងារនៃអង្គការ សហប្រជាជាតិប្រចាំកម្ពុជាដើម្បីជំរុញកិច្ចសហការរវាងកម្ពុជានិង អង្គការសហប្រជាជាតិឲ្យកាន់តែមានប្រសិទ្ធភាព ៕