ព្រឹកនេះសម្តេចតេជោ អញ្ជើញ ប្រគល់​សញ្ញាបត្រជូននិស្សិត ពេទ្យ ២.៥៨៨នាក់

265
ចែករម្លែក

ដោយ:តារារិទ្ឌ/ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២.៥៨៨នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបចំនួន ២៧.៥៥៩នាក់។

សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៩៧៨នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អាម៉េរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង បែលហ្សិក ផងដែរ។ តាមការស្ទង់មតិរបស់សាកវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០១៩នេះ បានបង្ហាញថា អ្នកមានការងារធ្វើមានចំនួន៩៣%។

ក្នុងឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលមាន គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ ចំនួន ២.១៩៧នាក់ និងមាននិស្សិតកំពុងសិក្សាចំនួន ៥.៥១៣នាក់៕B/Ha