ព្រឹកនេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១៥៧៨នាក់

418
ចែករម្លែក

ដោយ:តារារិទ្ធិ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ​ខែមីនា ​ឆ្នាំ២០១៩ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​អញ្ជើញប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១៥៧៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

បើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និស្សិតដែលទទួល សញ្ញាបត្រនៅថ្ងៃនេះ​រួមមាន​និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​ដែលបានបញ្ចប់ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧​និង ឆ្នាំសិក្សា២០១៧-២០១៨។

​ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រ១៥៧៨នាក់ នៅថ្ងៃនេះ មាននិស្សិតអាហា រូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ៣៥នាក់ផងដែរ ក្នុងនោះមាននារី១៤នាក់ ជនពិការ៤នាក់ និងមាននិស្សិតបរទេស ចំនួន​៤នាក់ គឺជនជាតិឡាវ២នាក់ និងកូរ៉េ ២នាក់។

បើគិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សា​២០១៧-២០១៨​កន្លងមក សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតដែលបានបញ្ចប់ការសិក្សា ពី​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប សរុបមានចំនួន៤៣៣១៣នាក់ នារី២១៧៣៦នាក់៕B/​Ha