ព្រឹកស្អែក​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ជួប​គ្រូពេទ្យ​ស្ម័គ្រចិត្ត​៣០០​នាក់​នៅ​វិមាន​សន្តិភាព​

160
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​ឆ្នាំ​២០២០​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជា ៣០០​នាក់​មុន​ចេញ​បេសកកម្ម​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ (COVID-19)​។​ជំនួប​សម្តេច​តេ​ជោ​ហ៊ុន សែន​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​ថ្ងៃស្អែក​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​គឺជា​ការផ្តល់​ការណែនាំ​និង​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​ស្ម័គ្រចិត្ត​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។​

​កាលពីពេល​ថ្មីៗ​នេះ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​អ្នកមាន​ជំនាញ​វិជ្ជាជីវៈ​ពេទ្យ​ក៏ដូចជា​សិស្ស និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជួយ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​ក្រោយ​ការអំពាវនាវ​នេះ​សមាគម​គ្រូពេទ្យ​ស្ម័​គ​ចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ដែលមាន​លោក​ហ៊ុន​ម៉ា​ណែ​ត​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នោះ​ក៏បាន​ចេញមក​អំពាវនាវ​បន្ត​ផងដែរ​។​

តាមរយៈ​ការអំពាវនាវ​នេះ​មាន​អ្នក​ប្រកប​វិជ្ជាជីវៈ​ពេទ្យ សិស្ស និង​និស្សិត ដែល​បានបញ្ចប់​ការសិក្សា និង​កំពុង​សិក្សា​ក៏បាន​ដាក់ពាក្យ​ចូលរួម​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់​។​ក្រោយ​បានទទួល​អ្នកស្ម័គ្រចិត្ត​ហើយ​នោះ​សមាគម​គ្រូពេទ្យ​យុវជន​សម្តេច​តេ​ជោ​ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាល​និង​បំពាក់បំប៉ន​បច្ចេក​ទេ ស​បន្ថែម​ទៅលើ​ការបង្ការ និង​ត្រួតពិនិត្យ​ការចម្លង​ជំ​ង​កូ​វីដ​១៩​នេះ​។​

​គិត​មកដល់​ត្រឹម​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​កម្ពុ​ជាមាន​អ្នក​ឆ្លង​វី​រុដ​កូ​វីដ​១៩​ចំនួន​៨៧​នាក់​ក្នុងនោះ​ស្រី​២២​នាក់​ប្រុស​៦៥​នាក់​។​អ្នក​ឆ្លង​នេះ​រួមមាន​៖​ជនជាតិ​ចិន​ម្នាក់​,​អង់គ្លេស​៣​នាក់​,​កាណាដា​ម្នាក់​,​ប៊ែ​ល​ហ្សិ​ក​ម្នាក់​,​បារាំង​៣៤​នាក់​,​ទារក​អាយុ​៤​ខែ​ម្នាក់​,​ម៉ាឡេស៊ី​១២​នាក់​និង​ខ្មែរ​៣៥​នាក់​។​ក្នុង​ចំ​មក​ណោម​អ្នក​ឆ្លង​៨៧​នាក់​នេះ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ចំនួន​ពីរ​នាក់​រួមមាន​បុរស​ជនជាតិ​ចិន​និង​ស្ត្រី​ជនជាតិ​អង់គ្លេស​៕S/​