ព្រឹក​ថ្ងៃនេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ជាង​២​ពាន់​នាក់​

1174
ចែករម្លែក

ដោយ : វិបុល-តារារិទ្ធិ/ ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​​​​​​​ប្រគល់​សញ្ញាបត្រ​ដល់ និស្សិត​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​សរុប ២,១២៥ នាក់ ក្នុងនោះ​នារី ៧៥៩​នាក់​។​

​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​សិក្សា​២០១៥-២០១៦ និង​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​៖ ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​៧​នាក់​ផងដែរ​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ​ក៏មាន​និស្សិត​អាហារូបករណ៍​របស់​ស​ម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន​៣៩​នាក់ នារី​១៧​នាក់ ហើយ​ក៏មាន​និស្សិត​ពិការ​ជើង​ចំនួន ៣​នាក់​ផងដែរ​៕​